យូរៗម្តង ចេន បង្ហាញរូបភាពផ្អែមល្ហែម ឱបភរិយា នៅឆ្នេរសមុទ្រ ធ្វើឱ្យអ្នកគាំទ្រជានារីៗឈឺចាប់មិនស្ទើ
តារាចម្រៀង Original Song ល្បីឈ្មោះ ចេន បានបង្ហាញរូបភាព យ៉ាងផ្អែមល្ហែម ជាមួយភរិយា នៅឯឆ្នេរសមុទ្រ ធ្វើឱ្យអ្នកគាំទ្រ ជាពិសេសនារីៗ ជាអ្នកគាំទ្រ រូបលោក បានបង្ហាញអារម្មណ៍ឈឺចាប់ ព្រោះថាតារាចម្រៀងរូបនេះបានទាក់បេះដូងស្រីៗជាច្រើននាក់ ឱ្យលង់ស្រលាញ់ នាពេលកន្លងមក។
អស់រយៈពេលជាង៤ខែហើយ ចាប់តាំងពីតារាចម្រៀង ចេន រៀបការជាមួយនារីស្រស់ស្អាតម្នាក់ក្រៅរង្វង់សិល្បៈ ហើយយូរៗម្តងលោកបានបង្ហាញរូបភាពជាមួយភរិយាបង្ហោះឱ្យអ្នកគាំទ្រឃើញ។
ដោយឡែក នាពេលថ្មីៗនេះ លោក ចេន បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ឱបជាមួយភរិយា នៅឆ្នេរសមុទ្រដ៏ស្រស់ស្អាត បង្ហោះនៅលើបណ្តាញសង្គមរបស់លោក ហើយការបង្ហាញរូបភាពបែបនេះ បានធ្វើឱ្យអ្នកគាំទ្រនារីៗបញ្ចេញអារម្មណ៍ឈឺចាប់ ព្រោះត្រូវទទួលស្គាល់ការពិតថា លោក ចេន លែងនៅលីវទៀតហើយ។
អ្នកគាំទ្រជាច្រើនបានចូលទៅខំមិនថា «ខ្សឹបៗក៏ឈឺ» «ទទួលយកការពិតថាបងមានគេហើយ» «ឃើញបងមានក្តីសុខអូនក៏មានក្តីសុខដែរ» «អូយចុកចាប់បេះដូងណាស់» រួមទាំងខំមិនជាច្រើនទៀត ព្រោះថាតារាចម្រៀង ចេន ជាបុរសម្នាក់បានទាក់បេះដូងក្រមុំៗឱ្យលង់ស្រលាញ់ តាំងពីលោកមិនទាន់រៀបការម្ល៉េះ។
ទោះយ៉ាងណា ការបង្ហាញភាពឈឺចាប់របស់អ្នកគាំទ្រ ទៅលើតារាចម្រៀង ចេន ពួកគេគ្រាន់តែខំមិនក្នុងន័យលេងសើចប៉ុណ្ណោះ ពុំមានចេតនាអ្វីអាក្រក់នោះទេ ព្រោះឃើញលោក ចេន និងភរិយា ស្រលាញ់គ្នាផ្អែមល្ហែម គេសប្បាយចិត្តដូចគ្នា នៅពេល Idol របស់ពួកគេមានក្តីសុខសុភមង្គល៕
សូមបញ្ចេញមតិនៅទីនេះ