ច័ន្ទ , 19 កញ្ញា 2022
U20កម្ពុជា បញ្ចប់ចំណាត់ថ្នាក់បាតតារាង ក្នុងព្រឹត្តិការណ៍ជម្រុះ U20 AFC Asian Cup ក្នុងពូល I
ក្រុមជម្រើសជាតិកម្ពុជា យុវជនក្រោមអាយុ២០ឆ្នាំ (U20) បញ្ចប់ចំណាត់ថ្នាក់លេខ៤ (បាតតារាង) ក្នុងព្រឹត្តិការណ៍ជម្រុះ U20 AFC Asian Cup ក្នុងពូល I ក្រោយចាញ់ម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅកីឡដ្ឋាន Pamir។
៣ប្រកួតរបស់គោជំទង់កម្ពុជាក្រោមការដឹកនាំរបស់លោក Koji Gyotoku៖
– ១៤ កញ្ញា កម្ពុជា ០-១ លីបង់
– ១៦ កញ្ញា សិង្ហបុរី ១-១ កម្ពុជា
– ១៨ កញ្ញា តាហ្ស៊ីគីស្ថាន ២-១ កម្ពុជា។
ខណ:ក្រុមជម្រើសជាតិលីបង់ យុវជនអាយុក្រោម២០ឆ្នាំ (U20) ក៏អស់ឱកាសឡើងទៅវគ្គបន្តដូចគ្នាទោះមាន៦ពិន្ទុក្នុងដៃក៏ដោយ ដោយលេង៣ប្រកួត ឈ្នះ២ និងចាញ់១ ស៊ុតបញ្ចូលទីគូប្រកួត៧គ្រាប់ របូតវិញ៥គ្រាប់ ខណ:គ្រាប់ចំណេញមាន២គ្រាប់ប៉ុណ្ណោះ ពោលគឺចាញ់ប្រៀបក្រុមលេខ២ នៃពូលផ្សេងៗទៀត ដែលមានគ្រាប់បាល់ចំណេញ៣គ្រាប់។
ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល I៖
១. តាជីគីស្ថាន ឆ្លងកាត់៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
២. លីបង់ ឆ្លងកាត់៣ប្រកួត ឈ្នះ២ និងចាញ់១ ៦ពិន្ទុ
៣. សិង្ហបុរី ឆ្លងកាត់៣ប្រកួត ស្មើ២ ចាញ់១ ២ពិន្ទុ
៤. កម្ពុជា ឆ្លងកាត់៣ប្រកួត ស្មើ១ ចាញ់២ ១ពិន្ទុ៕
សូមបញ្ចេញមតិនៅទីនេះ