អង្គារ , 20 កញ្ញា 2022
ឃើញល្អយ៉ាងនេះ តើអ្នកដឹងទេ Neymar រកបានប៉ុន្មានគ្រាប់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល?
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar da Silva Santos Júnior ដែលគេស្គាល់ជាទូទៅថា ឧកញ្ញា Neymar បានស៊ុតបញ្ចូលទីសម្រាប់ប្រទេសរបស់ខ្លួន ដំបូងបំផុតក្នុងឆ្នាំ 2010។
មែនទែនទៅ Neymar មិនត្រឹមតែជាកីឡាករបាល់ទាត់ល្អបំផុតម្នាក់ ក្នុងការប្រើ Skill និងទម្រង់លេងយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែឧកញ្ញា Neymar ក៏ជាម៉ាស៊ីនរកគ្រាប់បាល់មិនគួរឱ្យជឿផងដែរ។
ជាការពិតណាស់ តារាឆ្នើមរបស់ Paris Saint-Germain ស្ថិតនៅលំដាប់ទី2 ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលរបស់ក្រុមបាល់ទាត់សាំបាប្រេស៊ីល នៅពីក្រោយស្ដេចបាល់ទាត់ Pele ។
សម្រាប់ក្រុមជម្រើសជាតិ កីឡាករពូកែលេង Skill រូបនេះ បានចាប់ផ្ដើមជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូង ក្នុងប្រកួតដែលក្រុមជម្រើសជាតិប្រេស៊ីល ទទួលជ័យជម្នះ 2-0 លើសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2010។
គ្រាប់បាល់ពីរគ្រាប់បន្ទាប់របស់គាត់ បានកើតឡើងទល់នឹងស្កុតឡែន ក្នុងឆ្នាំ ២០១១ ហើយចាប់តាំងពីពេលនោះមក Neymar បានក្លាយជាតួអង្គដ៏សំខាន់ ណិងជាអ្នកស៊ុតបញ្ចូលទីឲ្យប្រេស៊ីល និងទទួលបានការសរសើរជាច្រើនពីសំណាក់កីឡាកររាមច្បង។
យោងតាមការចេញផ្សាយរបស់សារព័ត៍មានកីឡាដ៏ល្បីរបស់ពិភពលោក Naymar រកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិប្រេស៊ីល សរុបចំនួន ៧៤គ្រាប់ ពីការបង្ហាញខ្លួនសរុបចំនួន ១១៩គ្រាប់។ ក្នុងចំណោមគ្រាប់បាល់ទាំង ៧៤គ្រាប់នោះ មាន ៦គ្រាប់ រកបាននៅ World Cup, ៥គ្រាប់ រកបាននៅCopa America, ១៤គ្រាប់ រកបាននៅ World Cup qualification, ៤ គ្រាប់ រកបាននៅ FIFA Confederations Cup និង ៤៥គ្រាប់ រកបាននៅប្រកួតមិត្តភាព៕
សូមបញ្ចេញមតិនៅទីនេះ