ប៉ាច គីមមួយ ធ្វើឱ្យមហាជនពោលនឹកដល់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ
មហាជនបានបង្ហាញក្តីនឹករលឹកជាខ្លាំងទៅដល់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ក្រោយពេលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស កញ្ញា ប៉ាច គីមមួយ បានបកស្រាយបទចម្រៀងមនោសញ្ចេតនា មួយបទ មានចំណងជើងថា «មិនយកទោសព្រោះស្នេហ៍» ដែលជាសំនៀងដើមរបស់ អតីតតារាចម្រៀងខាងលើនេះ។
អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលអតីតតារាចម្រៀងវ័យក្មេង ខេមរៈ ស្រីពៅ បានឃ្លាតឆ្ងាយពីអ្នកគាំទ្រជារៀងរហូតដោយសារតែជំងឺសួត និង ក្រលេន ស្របពេលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយបន្សល់ទុក សំនៀងរបស់នាងនៅក្នុងចិត្តអ្នកគាំទ្រ ខណៈយូរៗម្តងមានអ្នកយកចម្រៀងរបស់អតីតតារាចម្រៀងរូបនេះ យកទៅច្រៀងឡើងវិញផងដែរ។
តួយ៉ាង កញ្ញា ប៉ាច គីម
មួយ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បាន បង្ហោះវីដេអូខ្លីមួយដែល នាងបានបកស្រាយបទចម្រៀងមួយបទមាន ចំណង ជើងថា «មិនយកទោសព្រោះស្នេហ៍» ហើយបទនេះផ្ទាល់គឺជា សំនៀងដើម របស់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ ជាហេតុធ្វើឱ្យ មហាជននឹក រលឹកទៅដល់ម្ចាស់បទនេះជាខ្លាំង ព្រមទាំងសរសើរទៅកាន់ គីមមួយ ថានាងបកស្រាយបទចម្រៀងមួយបទនេះពិតជាមានទឹកដម ពីរោះប្លែកជាងរាល់ដង ។
ទន្ទឹមការបង្ហោះបទ «មិនយកទោសព្រោះស្នេហ៍ » ប៉ាច គីមមួយ ក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថា Idol ទី១ របស់នាង គឺជាអតីតតារាចម្រៀង ខេមរៈ ស្រីពៅ ផងដែរ ។
មហាជនបានខំមិនថា « នឹកម្ចាស់ សំនៀងដើម ខេមរៈ ស្រីពៅ», «បទពៅ Cover ឆាប់ល្បី ព្រោះ Fan ពៅច្រើនណាស់ ដែលនៅតែនឹករឮក ចង់ស្តាប់ មិនងាយសាបសូន្យ» និងខំមិនផ្សេងទៀតដែលបង្ហាញក្តីនឹករលឹកដល់ អតីតតារាចម្រៀង ខេមរៈ ស្រីពៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/Pachkimmouyofficailpage/videos/1040775609933996/
សូមបញ្ចេញមតិនៅទីនេះ