ផ្ទុយពីបទញាក់ រតនៈ ពិសី បញ្ចេញបទ «ស្រឡាញ់អូនទៅអូនចិញ្ចឹម» ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ
តារាស្រីនិយមលេងខ្លួនស៊ិចស៊ី រតនៈ ពិសី រាល់បទចម្រៀងរបស់នាងមួយៗ មានភាគរយខ្ពស់ជាបទញាក់កន្រ្ទាក់អារម្មណ៍ច្រើន ប៉ុន្តែតារាស្រីរូបនេះបានធ្វើឱ្យមហាជនប្លែកអារម្មណ៍បន្ទាប់ពីនាងបានទម្លាក់បទថ្មីជាចង្វាក់ប្រពៃណីម្តង ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលបទនោះមានចំណងជើងថា «ស្រឡាញ់អូនទៅអូនចិញ្ចឹម» ព្រមទាំងមានតារាល្បីៗជាច្រើនរូបចូលរួមសម្តែងបទថ្មីនេះ។
អស់រយៈពេលជាច្រើនខែហើយ ដែលតារាចម្រៀង និងសម្តែង រតនៈ ពិសី ពុំបានបង្ហើបសំនៀងជូនមហាជន ប៉ុន្តែក្នុងឱកាសភ្ជុំបិណ្ឌ រតនៈ ពិសី បានបញ្ចេញបទចម្រៀងមួយបទ ឡើងប្លែកអារម្មណ៍ ពីព្រោះទឹកដមសំនៀងតារាស្រីរូបនេះ បកស្រាយបែបចង្វាក់ប្រពៃណីប្លែកម្យ៉ាងពីបទញាក់ បូករួមទាំងការសម្តែងរបស់តួអង្គល្បីៗ មានដូចជាលោក ម៉ាដូណា ,លោក ប៉ែន ចំរ៉ុង ,កញ្ញាយ៉េយ៉េ និងតារាផ្សេងៗទៀត ដែលញុំាងឱ្យមានកំប្លុកកំប្លែងក្នុង MV ចម្រៀង «ស្រឡាញ់អូនទៅអូនចិញ្ចឹម»។
តារាស៊ិចស៊ី រតនៈពិសី បានរៀបរាប់មកកាន់ Lee News ថា នាងពិតជាមានអារម្មណ៍រំភើបចិត្តខ្លាំង និងសប្បាយចិត្តដែលមានឱកាសបញ្ចេញបទចម្រៀងថ្មី «ស្រឡាញ់អូនទៅអូនចិញ្ចឹម» ក្នុងឆាណែល Top Music ជូនពុកម៉ែបងប្អូនស្តាប់កម្សាន្តក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ ហើយនាងសង្ឃឹមថា ពុកម៉ែបងប្អូន នឹងពេញចិត្តគាំទ្រ បទថ្មីរបស់នាងចាក់ស្តាប់កម្សាន្ត និងយកបទនេះទៅលេងបន្តនៅក្នុង TikTok ឱ្យច្រើនៗផងដែរ។
មិនត្រឹមតែបញ្ចេញបទចម្រៀងយ៉ាងពីរោះជូនមហាជនតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រក៏បានពោលសរសើរតារាស្រី រតនៈពិសី ស្រស់ស្អាតខ្លាំង ក្នុងសំលៀកបំពាក់បែបប្រពៃណីខ្មែរ ដែលរំលេចក្នុងវីដេអូចម្រៀងនេះដោយដៃកាន់ផ្កាឈូកទៅធ្វើបុណ្យ៕
សូមបញ្ចេញមតិនៅទីនេះ