ហុល្លង់សម្លឹងឃើញវគ្គបន្តនៅ Nationa League ក្រោយយកឈ្នះប៉ូឡូញ
ក្រុមជម្រើសជាតិហុល្លង់នៅតែបន្តឈរកំពូលតារាង Group A4 នៃពានរង្វាន់ Nations League បន្ទាប់ពីបានយកឈ្នះប៉ូឡូញ ២-០ កាលពីយប់មិញ។
ការប្រកួតដែលរៀបចំក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ក្រុមភ្ញៀវបានរកគ្រាប់នាំមុខតាំងតែពីនាទីទី១៣ដោយកីឡាករ Cody Gakpo។ ខ្សែប្រយុទ្ធ Steven Bergwijn រកបានគ្រាប់ទីពីរធានាជ័យជម្នះសម្រាប់ក្រុមលោក Louis van Gaal និងមិនទាន់ចាញ់សោះក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល។
ហុល្លង់ត្រូវគេចចេញពីការបរាជ័យទល់នឹងបែលហ្សិកសម្រាប់ការប្រកួតចុងក្រោយដើម្បីបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Nations League នៅរដូវក្ដៅក្រោយ។ បែលហ្សិកនៅតែបន្តដេញតាម៣ពិន្ទុពីក្រោយហុល្លង់ បន្ទាប់ពីពួកគេបានយកឈ្នះវែល ២-១ កាលពីម្សិលមិញ។
ក្រុមលោក Van Gaal បានឈ្នះ៤ក្នុងចំណោម៥ប្រកួតនៃវគ្គសន្សំពិន្ទុ និងធ្លាប់បានឈ្នះ ៤-១ លើបែលហ្សិក ពេលដែលពួកគេជួបគ្នាកាលពីខែមិថុនា៕
សូមបញ្ចេញមតិនៅទីនេះ