×

កម្មវិធី  Miss Grand Cambodia និង Miss Universe Cambodia ក្នុងឆ្នាំនេះមានគម្លាតខុសគ្នាខ្លាំង… 

អ្នកតាមដានវិស័យបវរកញ្ញា ច្បាស់ជាជ្រាបមកហើយថា កម្មវិធីប្រកួតប្រជែង Miss Grand Cambodia និង កម្មវិធី Miss Universe Cambodia ក្នុងឆ្នាំនេះបានរកឃើញម្ចាស់មកុដរៀងៗខ្លួនហើយ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ កម្មវិធីទាំងពីរមានគម្លាតខុសគ្នាខ្លាំងស្ទើរមិនគួរឱ្យជឿ ដោយកម្មវិធីមួយប្រព្រឹត្តទៅយ៉ាងរលូន និងកម្មវិធីមួយទៀតមានរឿងអាស្រូវជុំជិតមិនចេះចប់មិនចេះហើយ។

វិស័យបវរកញ្ញានៅប្រទេសកម្ពុជា កាន់តែរីកលូតលាស់ទៅមុខជាលំដាប់មានកម្មវិធីជាច្រើនដែលមានបេក្ខនារីចូលរួមប្រកួតប្រជែង។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកម្ពុជាក៏មានបវរកញ្ញាជាច្រើនរូប បានតំណាងជាតិចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ ហើយក្នុងឆ្នាំនេះទៀតសោត វិស័យបវរកញ្ញា បាននាំទាំងមកុដអន្តរជាតិមកទឹកដីកម្ពុជាផងដែរ។

ដោយឡែក ក្នុងចំណោមវិស័យបវរកញ្ញាទាំងអស់ក្នុងប្រទេសកម្ពុជា កម្មវិធីចំនួន២ មហាជនឃើញថាមានភាពលេចធ្លោជាងគេ ដោយទី១នោះគឺជាកម្មវិធី Miss Universe Cambodia ដែលមានអ្នកគ្រប់គ្រង លោក ម៉ែន និមលរ័ត្ន  និងទី២ គឺកម្មវិធី Miss Grand Cambodia ក្រោយការគ្រប់គ្រងរបស់លោក អ៊ិន សុភិន។

ទន្ទឹមនឹងភាពលេចធ្លោជាងគេ ក្នុងឆ្នាំ២០២២នេះ កម្មវិធីទាំងពីរធ្វើឱ្យអ្នកតាមដានប្រៀបធៀបថាមានសមាមាត្រអ្នកគាំទ្រខុសគ្នា។
នៅក្នុងកម្មវិធី Miss Universe Cambodia 2022 បានរកឃើញម្ចាស់មកុដកាលរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គឺបានទៅលើកញ្ញា ហង្ស ម៉ានីតា ជាកូនខ្មែរកាត់បារាំង។ ដ្បិតថាកម្មវិធីនេះបញ្ចប់ដោយរលូនក្តី ប៉ុន្តែក៏ផ្ទុះការរិះគន់ទៅលើម៉ូដទម្របាច់ផ្កាដែលយកមកុដនាដការីរបាំព្រះរាជទ្រព្យទៅច្នៃបែបនេះ រហូតអ្នកច្នៃម៉ូដបានចេញមុខសុំទោសជាសាធារណៈ ថាលោកគ្មានបំណងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្មែរឡើយ ដោយសារតែការយល់ដឹងរបស់លោកនៅមានកម្រិត។ 

ទោះយ៉ាងណា បន្ទាប់ពីការចេញលិខិតសុំទោសរួចមហាជនក៏ព្រមទទួលយកពាក្យសុំទោសរបស់អ្នកច្នៃទម្របាច់ផ្កា ហើយការរិះគន់រឿងនេះក៏ស្ងប់ស្ងាត់ទៅវិញផងដែរ។

បន្ទាប់មក សកម្មភាពម្ចាស់មកុដ ហង្ស ម៉ានីតា ដែលបានហោះទៅហ្វឹកហាត់ការដើរនៅប្រទេសហ្វីលីពីន ធ្វើឱ្យអ្នកគាំទ្រកម្ពុជាពេញចិត្តពេញថ្លើមជាខ្លាំង ព្រោះអំឡុងពេលទៅហ្វឹកហាត់ ម៉ានីតា ទទួលបានកិត្តិយសចូលរួមកម្មវិធីជាច្រើន ជាពិសេស Miss Universe Cambodia រូបនេះទទួលបានការស្រលាញ់យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនៅប្រទេសហ្វីលីពីន។ 

កត្តាទាំងសម្រស់ ចំណេះដឹងខ្ពស់ កម្មវិធីមានភាពលេចធ្លោមិនមានភាពល្អក់កករច្រើន ហង្ស ម៉ានីតា ក៏ត្រូវអ្នកគាំទ្រកម្ពុជាសង្ឃឹមនាងនឹងមានឱកាសចូលវគ្គកំពូលក្នុងកម្មវិធី  Miss Universe លើកទី៧១ ដែលព្រឹត្តិទៅនៅដើមឆ្នាំ២០២៣។

ងាកមកកាន់កម្មវិធី Miss Grand Cambodia 2022 វិញក៏បានរកឃើញម្ចាស់មកុដដូចគ្នាកាលពីរាត្រីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ គឺបានទៅលើកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្តែកម្មវិធីទាំងមូលរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជន។

អំឡុងពេលប្រកួត កម្មវិធីខាងលើនេះ ត្រូវមហាជនរិះគន់ ទាំងរឿងសំលៀកបំពាក់ដែលមានភាពស៊ិចស៊ីជ្រុល រឿងបវរកញ្ញាលើកបៀ អាប៉ោង នៅលើឆាក រហូតត្រូវក្រសួងហៅទៅណែនាំនឹងបានឱ្យកម្មវិធីចេញមុខសុំទោសជាសាធារណៈ ព្រោះវាជះផលអវិជ្ជមានដល់តម្លៃស្រ្តីខ្មែរ និងប្រទេសជាតិទាំងមូល។

នៅពេលកម្មវិធី Miss Grand Cambodia 2022  បញ្ចប់ហើយក្តីនៅតែមានរឿងចម្រូងចម្រាស់ រឿងឈុតតំណាងជាតិ ជ្រើសរើសឈុតគោព្រៃ យកទៅប្រកួតដោយមហាជនមិនពេញចិត្តចំពោះឈុតនេះ ព្រមទាំងសំណូមផងឱ្យកម្មវិធី ជ្រើសរើសឈុតផ្សេងដើម្បីយកទៅប្រកួត ប៉ុន្តែអ្វីដែលអ្នកគាំទ្រវិស័យបវរកញ្ញាទទួលបានគឺ ការផ្លែផ្លា ពីផេក Miss Grand Cambodia ។ 

ចំណែកឯ សកម្មភាពមនុស្សធម៌របស់ម្ចាស់មកុដ ពេជ្រ វត្តីសារ៉ាវឌ្ឍី កម្មវិធី Miss Grand Cambodia មិនប្រឹងជួយផ្សព្វផ្សាយឱ្យខ្លាំងទេ បែរជាបង្ហោះតែការឌឺដងឱ្យមហាជនទៅវិញ ធ្វើឱ្យអ្នកគាំទ្រ អាណិតទៅដល់នាងយ៉ាងខ្លាំង ខណៈការប្រកួតឈុតធំនឹងមកដល់ខែតុលា នេះហើយ ប៉ុន្តែសន្ទុះការគាំទ្រមានតិចជាងការរិះគន់ មិនដឹងថាវាសនា Miss Grand Cambodia ឆ្នាំនេះនឹងទៅជាយ៉ាងណាទេ៕

សូមបញ្ចេញមតិនៅទីនេះ




សូមគោរពទៅតាម គោលការណ៍មួយនេះ


អត្ថបទទាក់ទង

ម៉ាដាម ដា ព.ន្លះ សុខ ទីយ៉ា ចំៗ

កម្សាន្ត៖ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញអតីតគូស្នេហ៍ នាយ ចឺម នាង សុខ ទីយ៉ា ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ព្រោង ព្រាត ក្រោយពីបានឃើញអ្នកជំនួញផលិតផលសម្រស់ល្បីឈ្មោះ ម៉ាដាមដា បានបញ្ចេ ញការពិតមួយជុំវិញរឿងរ៉ាវមួយចំនួនទាក់ទងជាមួយនឹងតារាសម្តែង សុខ ទីយ៉ា ។ គួរបញ្ជាក់ថា អតីតគូស្នេហ៍ នាយចឺម ដែលត្រូវគេស្គាល់ថា អ្នកមេម៉ាយ កូនមួយ សេង សុខឃីម ដែលពេលនេះបានប្តូរឈ្មោះ សុខ ទីយ៉ា នោះ បានចូលទៅបញ្ចេញមតិនៅក្នុងសារព័ត៌មានមួយជុំវិញមូលហេតុដែល អ្នកជំនួញល្បីឈ្មោះ ម៉ាដាម ដា ជ្រើសយកតារាប្រុសស្រីថៃជា BA ឱ្យផលិតផលរបស់អ្នកស្រីដោយក្នុងនោះអតីតគូស្នេហ៍ នាយចឺម បាន ខមិនថា«ចឹងខ្មែរយើងអន់ខ្លាំងណាស់ចឹង»។ការលើកឡើងរបស់ សេង សុខឃីម ត្រូវបានអ្នកជំនួញ ម៉ាដាម ដា បកអាក្រាតរឿងមួយ ចំនួនរបស់ សុខ ទីយ៉ា ឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបាន ងាកមក រិះគន់ដល់ សុខ ទីយ៉ា ស្ទើរគ្រប់គ្នា ។ ម៉ាដាម ដា បានរៀបរាប់នៅក្នុងបណ្តាញសង្គមចំៗទៅ សុខ ទីយ៉ា ថាជាតារាមែន?ព្រោះអ្នកស្រីស្គាល់នាងដោយសារ នាយចឺម ហើយ អ្នកជំនួញល្បីឈ្មោះរូបនេះបានសុំឱ្យស្រីស្អាត សុខ ទីយ៉ា ពន្យល់ ពាក្យតារាឱ្យបានច្បាស់ដល់អ្នកស្រី។លើសពីនេះទៀត ម៉ាដាម ដា បានអះអាងថា កន្លងមកអ្នកស្រីក៏ធ្លាប់ទាក់ ទង សុខ ទីយ៉ា ឱ្យធ្វើការ ប៉ុន្តែគ្រាន់តែរូបភាពបួនសន្លឹករួមនេងវីដេអូមួយស្រីស្អាត សុខ ទីយ៉ា ទារតម្លៃខ្លួនដល់ ទៅ ៥ពាន់ដុល្លារទៅ ៦ពាន់ដុល្លារដោយបញ្ជាក់ថា ក្រេឌីតនាង និង តារាដទៃខុសគ្នា ។ ការលើកឡើងជាសាធារណៈរបស់អ្នកជំនួញដ៏ល្បីនៅក្នុងបណ្តាញសង្គម ម៉ាដាម ដា ចំពោះអតីតគូស្នេហ៍ នាយចឺម ដោយចំៗបែបនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិ វែកញែក រិះគន់ សុខ ទីយ៉ា ជាច្រើនដោយខ្លះបានលើកឡើងថា«តារាខ្មែរមិនអន់ ទេ តែចរិកមីងអន់ខ្លាំង »«ដូរឈ្មោះភ្លាមបែកភ្លាម យីហែងកើតអី » «ចរិកចឹងបាន នាយចឺមទាត់ចោលដើរខាំគេមិនរើសមុខ»«ទើសនេះ ទើសដោយសារគេអត់យកខ្លួនឯង»«ខ្ញុំក៏ស្គាល់គាត់ដោយសារ នាយ ចឺម ដែរ»«មិនបាច់ជួលទេធ្វើខ្លួនដូចតារាល្បី»«បានគេស្គាល់ច្រើន ដោយសារចំហាយ នាយចឺមហ្នឹង» ជាដើម។ ជាមួយនឹងពាក្យរិះគន់ទាំងនេះគេមិនទាន់ឃើញស្រីស្អាត សុខ ទីយ៉ា ចេញមុខប្រតិកម្មនៅឡើយទេ ។ ចុងក្រោយនេះគេសម្គាល់ឃើញ ស្រី ស្អាតរូបនេះជំពប់រឿងអាស្រូវជាបន្តបន្ទាប់៕    
ច័ន្ទ , 30 មករា 2023 32 អ្នកទស្សនា 1 ម៉ោងកន្លងទៅ

ក្រោយរងការរិះគ.ន់ ឌួង ហ្សូរីដា ពោលពាក្យយ៉ាងរំជួលចិត្ត

កម្សាន្ត៖ មហាជនអ្នកស្នេហាវិស័យបវរកញ្ញាបានតំរង់មុខព្រួញយ៉ាងជ្រៅទៅលើពិធីការិនី ឌួង ហ្សួរីដា បន្ទាប់ពីពិធីការិនីរូបនេះនិយាយកាត់មុខពិធីការិនីហ្វីលីពីន ក្នុងកម្មវិធី Miss Planet International រហូតអ្នកលេងបណ្តាញសង្គមលើកឡើងថា នាង មិនសមធ្វើពិធីការិនីបវរកញ្ញា។ ទោះយ៉ាងណា ក្រោយពីរងការរិះគន់ កញ្ញា ឌួង ហ្សូរីដាបានបង្ហោះសារថានាងសប្បាយចិត្តដែលបានធ្វើការតបស្នងគុណប្រទេសកំណើត ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ និងបរិស្ថាន។ កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិបានរកឃើញ​ម្ចាស់មកុដហើយ ខណៈដែរ កម្មវិធីមួយនេះក៏រងការរិះគន់មិនធម្មតាពីអ្នកស្នេហាវិស័យបវរកញ្ញា ជាពិសេស ទៅលើពិធីការិនី​ ឌួង ហ្សូរីដា   ព្រោះពិធីការិនីរូបនេះបែរនិយាយ កាត់ពិធីការិនី ហ្វីលីពីនមើលទៅមិនសមទាល់តែសោះ។ យ៉ាងណាមិញ ក្រោយពីមហាជនរិះគន់ចំៗ ស្រាប់តែកញ្ញា ឌួង ហ្សូរីដា បានបង្ហោះរូបភាពនិងសារយ៉ាងចាក់ដោត បើទោះជាមហាជនរិះគន់នាងក្តី។ ពិធីការិនីរូបនេះបានសរសេរថា«អ្វីដែលខ្ញុំសប្បាយចិត្តនោះគឺខ្ញុំបានធ្វើការងារតបស្នងសងគុណប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និង ការបរិច្ចាគពេលវេលា សំលៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ និង បរិស្ថាន ពីប្រទេសកម្ពុជាឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌នៃការចែករំលែក ជួយគ្នា និង គាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរអ្នករៀបចំ និង បង្កើតឡើង ពីកម្មវិធី Miss Planet International ដែលមានស្ថាបនិកជាអ្នកបង្កើតកម្មវិធីនេះជាជនជាតិខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក»។ កញ្ញា ហ្សូរីដា បន្តទៀតថា «អរគុណគណៈធិបតី ភ្ញៀវកិត្តយស នៃកម្មវិធី Miss Planet International 2023 បានចូលរួមបរិច្ចាគ និង ឧបត្ថម្ភជាបន្តបន្ទាប់មកកម្មវិធីតាមរយៈការអំពាវនាវរបស់អ្នករៀបចំកម្មវិធី តាមរយៈនាងខ្ញុំជាពិធីការនី អរគុណនូវទឹកចិត្តប្អូនៗរាប់ពាន់នាក់ដែលជា Fan ទៅចូលរួមគាំទ្ររហូតដល់ចប់ហើយ ចូលរួមបរិច្ចាគកម្មវិធីជាបន្តបន្ទាប់ទៀត 1$ មិនច្រើនទេ តែនេះជាទឹកចិត្តខ្មែរ ជួយខ្មែរ ,ខ្មែរ ស្រឡាញ់ ខ្មែរ , ខ្មែរ គាំទ្រ អ្វីជាស្នាដៃខ្មែរ ជាពិសេសសូមអរគុណបណ្តាលក្រុមហ៊ុនចូលរួមឧបត្ថម្ភ និង ក្រុមការងាររៀបចំដោយស្មគ្រ័ចិត្តជួយគ្រប់ផ្នែកទាំងអស់មានតែពាក្យថាអរគុណចំពោះអ្នកទាំងអស់គ្នាដែលជាខ្មែរ មានបេះដូងខ្មែរ ស្រឡាញ់ជាតិខ្មែរ អរគុណសន្តិភាព»។ គួរបញ្ជាក់ផងដែរថា Miss Planet International 2023 បានទៅលើបវរកញ្ញាមកពីប្រទេសហ្វីលីពីន ចំណែកលំដាប់រងទី១ បានទៅលើបវរកញ្ញាមកពីហ្ស៊ីមបាវ៉េ (Zimbabwe)  និងលំដាប់រងទី២ បានទៅលើបវរកញ្ញាមកពី ជប៉ុន ៕
ច័ន្ទ , 30 មករា 2023 144 អ្នកទស្សនា 4 ម៉ោងកន្លងទៅ

ចប់បាត់! ឌួង ហ្សូរីដា ត្រូវមហាជនរិះគ.ន់ មិនសមធ្វើជាពិធីការិនីបវរកញ្ញា ព្រោះមិនយល់ច្បាស់ពីការងារនេះ...

កម្សាន្ត៖ ទន្ទឹមនឹងកម្មវិធី Miss Planet International 2023 រកឃើញម្ចាស់ជ័យលាភី កាលពីយប់មិញនេះបានទៅលើប្រទេស ហ្វីលីពីន មហាជនបានរិះគន់ ការរៀបចំកម្មវិធីខាងលើធ្វើមិនទាន់បានល្អត្រូវបន្តសិក្សាបន្ថែមទៀត។ ខណៈមហាជនក៏បានលើកឡើងពីពិធីការិនីកញ្ញា ឌួង ហ្សូរីដា ថាមិនសមធ្វើជាពិធីការិនីក្នុងកម្មវិធីបវរកញ្ញា ព្រោះមិនយល់ពីវិស័យបវរកញ្ញាបន្ទាប់ពីពិធីការិនីរូបនេះនិយាយកាត់ពិធីការិនីខាងហ្វីលីពីនទាំងពាក់កណ្តាលទី។ នៅរាត្រីថ្ងៃទី២៩ ខែមករា កម្មវិធី Miss Planet International 2023 បវរកញ្ញា ឯកភពផែនដីអន្តរជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្របានរៀបចំឡើង នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដោយបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបេក្ខនារីមកពីប្រទេសហ្វីលីពីន កញ្ញា Maria Luisa ខណៈបវរកញ្ញាតំណាងកម្ពុជាកញ្ញា ពក ស្រីល័ក្ខ បានជាប់លំដាប់រងទី៦ និងបានឈ្នះពានឈុតតំណាងជាតិ។ ដ្បិតថាកម្មវិធី បវរកញ្ញា ឯកភពផែនដីអន្តរជាតិ បានរកឃើញម្ចាស់ជ័យលាភីឯកក្តីប៉ុន្តែកម្មវិធីនេះក៏ត្រូវមហាជនរិះគន់ដូចគ្នា ក្នុងនោះពិធីការិនីជើងចាស់ កញ្ញា ឌួង ហ្សូរីដា ក៏ត្រូវមហាជនរិះគន់ចំៗដូចគ្នាថាកញ្ញាមិនសមធ្វើជាពិធីការិនីបវកញ្ញា ព្រោះមិនយល់ពីការរៀបចំក្នុងវិស័យនេះ។ មហាជនបានលើកឡើងថា អ្នករៀបចំកម្មវិធីគួររៀបចំបច្ចេកទេសសាកល្បងជាមុនសិន មុននឹងឈានដល់ការ Live ក្នុងថ្ងៃផ្តាច់ព្រ័ត្របូកជាមួយបច្ចេកទេសកាត់តដូចគ្នា ព្រោះការចាប់ប្លង់ពេលផ្សាយផ្ទាល់គឺមិនបានល្អ។ រីឯភ្លេង Background ទៀតសោតពិបាកនឹងទទួលយកព្រោះមិនត្រូវស្តង់ដាបវរកញ្ញាយកភ្លេងនៅក្នុងហ្គេមមក remix ទៅវិញ។ បន្ថែមពីនេះ មហាជនក៏បានរិះគន់ទៅលើកញ្ញា ឌួង ហ្សូរីដា ជា ពិធីការិនីក្នុងកម្មវិធីខាងលើនេះដូចគ្នា ជាពិធីការិនីយូរឆ្នាំមកហើយបែរជានិយាយកាត់ពិធីការិនីហ្វីលីពីន ពាក់កណ្តាលទី រហូតមហាជនលើកឡើងទៀតថា ឌួង ហ្សូរីដា មិនសមធ្វើជាពិធីការិនីក្នុងកម្មវិធីបវរកញ្ញា ព្រោះនាងមិនយល់ពីវិស័យបវរកញ្ញា។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «ឆ្ងល់គាត់ធ្វើពិធីការិនីជើងចាស់ដែរតែមិចគាត់ធ្វើចឹង បើដូរគាត់មកជាបងនីតា ប៉ុស្តិបាយ័នវិញដឹងអេមហ្មង» , និយាយលើសដែនកំណត់» «ហួសចិត្ត» «ហ្សូរីដា មានទម្លាប់មិនល្អមួយគឺនិយាយកាត់គេរហូតគ្រប់កម្មវិធី» «យ៉ាប់ណាស់និយាយកាត់គេ» «កំពូលពិធីការិនី» «សូមទោសផងសំរាប់ការរិះគន់ តែវាជាការពិតខ្ញុំមិនដែលឃើញកម្មវិធីប្រលងបវរកញ្ញាលំដាប់ពិភពលោក គេនិយាយរឿងក្រៅការប្រលងទេ ។ តារាចម្រៀង ដើរនិយាយជាមួយគ្រប់បវកញ្ញា» «អុញ ហួសចិត្តណាស់គាត់ធ្វើពិធីការិនីយូរហើយម៉េចបានធ្វើចឹង» ៕
ច័ន្ទ , 30 មករា 2023 210 អ្នកទស្សនា 4 ម៉ោងកន្លងទៅ

មានតែមួយក្នុងស្រុកខ្មែរ! ទេព បូព្រឹក្ស ចាយចិញ្ចៀនមាស៣វង់ គ្រាន់តែទស្សន៍ទាយភេ.ទកូនត្រូវ

កម្សាន្ត៖ ដ្បិតថា តារាចម្រៀង ទេព បូព្រឹក្ស ធ្លាប់បានបញ្ជាក់មិនបង្ហាញមុខកូនទាល់តែ អាយុ៣ឆ្នាំក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះ បានសម្រេចចិត្តចាយចិញ្ចៀន មាសចំនួន៣វង់ សម្រាប់អ្នកទស្សន៍ទាយភេទកូនរបស់នាងត្រូវនៅក្នុងកម្មវិធីជប់លៀង។ ហើយការធ្វើ បែបនេះគឺជាលើកទីមួយហើយដែលតារានៅក្នុងស្រុកខ្មែរចែកកាដូចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទ។ មានការចាប់អារម្មណ៍មិនតិចនោះទេ ពីជីវិតឯកជនតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និងតារារ៉េប ជី ដេវីត ព្រោះមិនយូរទៀតថាពួកគេទាំងពីរនាក់ នឹងក្លាយជា ឪពុកម្តាយគេ។ ប៉ុន្តែតាមប្រភពជិតស្និទ្ធិរបស់តារាទាំងពីរដួងនេះធ្លាប់បានឱ្យដឹងថា តារាចម្រៀងទាំងពីររូបនេះសម្រេចចិត្តមិនបង្ហាញមុខកូនដោយបើកចំហឡើយរង់ចាំពេលសមស្របណាមួយឬកូនរបស់ពួកគេមានអាយុ៣ឆ្នាំ ព្រោះមិនចង់ឱ្យមានការជជែកវែកនៅលើបណ្តាញសង្គម។ ខណៈកន្លងមក ការប្រកាសមានផ្ទៃពោះមុនរៀបការរបស់ពួកគេ ក៏មានការរិះគន់ពីសំណាក់មហាជនមួយចំនួនផងដែរ ដោយសារអ្នកទាំងពីរជាមនុស្សសាធារណៈបែរជាប្រពឹ្រត្តទង្វើទុំមុនស្រកៀល។ ដោយឡែក ដ្បិតមិនបញ្ចេញមុខកូនទាំងមិនទាន់សម្រាលនេះក្តី ប៉ុន្តែ ទេព បូព្រឹក្ស និង ជី ដេវីត បានរៀបចំកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់ថ្ងៃទី២៧ ខែមករា នេះ ដោយមានអ្នកសិល្បៈជិតដិតជាច្រើនរូបចូលរួម ជាមួយនិង Top Fan ផងដែរ។ ក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះម្ចាស់បទ «វីរៈនារី» បានប្រកាសហើយថាដំណក់ឈាមនាង ជាមួយ ជី ដេវីត គឺជាកូនប្រុស។ អ្វីដែលកាន់តែធ្វើឱ្យមហាជនបើកភ្នែកធំៗនោះ មុនការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀង នៅលើទំព័រផេករបស់ ទេព បូព្រឹក្ស បានប្រកាសជាសាធារណៈថា អ្នកដែលចូលរួមកម្មវិធីរបស់នាងទស្សន៍ទាយភេទកូននាងត្រូវ បើសិនជាគិតថាជាកូនប្រុស ត្រូវស្លៀកពាក់ពណ៌ខៀវ បើសិនជាគិតថាជាកូនស្រី ស្លៀកពាក់ពណ៌ក្រហម ដើម្បីមានឱកាសឈ្នះរង្វាន់ចិញ្ចៀនមាសជាកាដូអនុស្សាវរីយ៍។ ការសម្រេចផ្តល់រង្វាន់ចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទនេះ គេក៏សង្កេតឃើញថា នេះជាលើកទី១ហើយនៅក្នុងស្រុកខ្មែរដែលធ្វើបែបនេះ៕  
សៅរ៍ , 28 មករា 2023 5.1K អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

ទេព បូព្រឹក្ស ជះលុ..យជាង៥ម៉ឺនដុល្លារ លើគ្រឿងពេជ្រពណ៌ក្រហមក្នុងកម្មវិធីជប់លៀងប្រកា.សភេ-ទកូន

កម្សាន្ត៖ ទន្ទឹមនឹងការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះ ក្រលេកទៅលើមើលការតុបតែងខ្លួនរបស់​ ទេព បូព្រឹក្ស  ពិតជាស្រស់ស្អាតខ្លាំងជាពិសេសក្នុងឈុតពណ៌ក្រហមតែម្តង។ ការតុបតែងខ្លួនដ៏ស្រស់ស្អាតនេះគេក៏ចាប់អារម្មណ៍ទៅលើឈុតគ្រឿងអលង្ការរបស់តារាស្រីនេះដូចគ្នាព្រោះចែងចាំងមិនធម្មតា។ ខណៈបើតាមការទម្លាយពីម្ចាស់ហាងតម្លៃគ្រឿងពេជ្រនេះមានតម្លៃរហូតជាង៥ម៉ឺនដុល្លារឯណ្ណោះ។ មិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀង ទេព បូព្រឹក្ស សម្ងែងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ព្រោះតារាចម្រៀងរូបនេះ និង គូស្នេហ៍ លោក ជី ដេវីត តែងតែបង្ហាញជីវិតអភិជនរបស់ខ្លួនជានិច្ច ប្រើរបស់ប្រេនៗតម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លារ ។ ជាពិសេស អ្នកទាំងពីរជាញឹកញាប់បង្អួតគ្រឿងពេជ្រតម្លៃខ្ពស់ៗណាស់។ ជាមួយគ្នានេះ អ្នកម្តាយសម័យថ្មី ទេព បូព្រឹក្ស បានតុបតែងខ្លួនឡើងខ្ញង់ទោះជិតសម្រាលក្តីនៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់មិញនេះ។ ជាពិសេសក្នុងឈុតពណ៌ក្រហមជាមួយគ្រឿងពេជ្រពណ៌ក្រហមពិតជាធ្វើឱ្យ ទេព បូព្រឹក្ស ឡើងសម្រស់ទ្វេដង។ បើតាមម្ចាស់ហាងដែលគ្រឿងពេជ្រដែល ទេព បូព្រឹក្ស ទិញនោះបានទម្លាយតម្លៃក្នុងឈុតពេជ្រពណ៌ក្រហមនេះខ្ទង់ជាង៥ម៉ឺនដុល្លារឯណ្ណោះ ដោយមានខ្សែក , ក្រវិល និងចិញ្ចៀន។ ក្នុងនោះសម្រាប់ខ្សែក មានតម្លៃ ៤ ១៥០០ ដុល្លារ ចំណែកឯ ក្រវិលមានតម្លៃ ៦ ៣៥០ ដុល្លារ និងចិញ្ចៀនមានតម្លៃ ៣ ៩៦០ ដុល្លារ។ គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូន ទេព បូព្រឹក្ស និង ជី ដេវីត ប្រកាសថាអ្នកទាំងពីរទទួលបានកូនប្រុស ដោយក្នុងនោះសម្រាប់អ្នកចូលរួម ទស្សន៍ទាយត្រូវនឹងទទួលបានចិញ្ចៀនមាសផងដែរ៕
សៅរ៍ , 28 មករា 2023 1.9K អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី