តោះមកដឹងអំពីអ្នកចាំទី Top6 ដែលបង្ហាញខ្លួនច្រើនជាងគេ និងបិទ Clean Sheet បានច្រើននៅលីគកំពូលកម្ពុជា
មុនពេលការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ សប្តាហ៍ទី១៨ ឈានមកដល់នៅថ្ងៃសៅរ៍ ទី០១ ខែតុលា ចុងសប្តាហ៍នេះ តោះមកដឹងអំពីអ្នកចាំទីទាំង៦នាក់ ដែលជួយការពារមិនអោយរបូតគ្រាប់បាល់បានច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១៧។
អ្នកចាំទីទាំង៦នាក់ Top6 មានដូចជា៖
១. ស៊ូ យ៉ាទី អ្នកចាំទីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បង្ហាញខ្លួនច្រើនជាងគេ១៧លើក សរុប១,៦៤២នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ចំនួន៥លើក។
២. អោម ឧតម្ត អ្នកចាំទីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួន១៦លើក សរុប១,៥៦១នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ច្រើនជាងគេចំនួន៦លើក។
៣. វីរ: ដារ៉ា អ្នកចាំទីរបស់ក្លិបបាល់ទាត់វិសាខា បង្ហាញខ្លួន១៣លើក សរុប១,៣៧៥នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៥លើក។
៤. សាវែង សំណាង អ្នកចាំទីរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បង្ហាញខ្លួន១២លើក សរុប១,១៦១នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៥លើក។
៥. ហ៊ុល គឹមហ៊ុយ អ្នកចាំទីរបស់ក្លិបបាល់ទាត់បឹងកេត បង្ហាញខ្លួន១៦លើក សរុប១,៥៤៦នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៤លើក។
៦. អ៊ុំ វិចិត្រ អ្នកចាំទីរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ បង្ហាញខ្លួន១៥លើក សរុប១,៣៥៧នាទី បិទមិនឲ្យគូប្រកួតស៊ុតចូល (Clean Sheet) ៣លើក។
សម្រាប់ការប្រកួតសប្តាហ៍ទី១៨ គឺនៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ មានចំនួន៤គូ ចាប់ផ្តើមប្រកួតពីម៉ោង ៣:៤៥នាទីរសៀលតទៅ៖
សូមបញ្ចេញមតិនៅទីនេះ