John Obi Mikel ព្យួរស្បែកជើងពីបាល់ទាត់ក្នុងវ័យ៣៥ឆ្នាំ
John Obi Mikel អតីតកីឡាករជម្រើសជាតិនីហ្សេរីយ៉ានិង Chelsea បានសម្រេចចិត្តព្យួរស្បែកជើងពីបាល់ទាត់ហើយក្នុងវ័យ៣៥ឆ្នាំ។
Obi Mikel ធ្លាប់បង្ហាញខ្លួន៨៩ប្រកួតឲ្យជម្រើសជាតិនីហ្សេរីយ៉ា និងបានជួយក្រុមឈ្នះពាន Africa Cup of Nations កាលពីឆ្នាំ២០១៣ មុនពេលចូលនិវត្តន៍ពីជម្រើសជាតិកាលពីឆ្នាំ២០១៩។ Chelsea គឺជាក្លិបដែលគេលេងជោគជ័យបំផុងក្នុងអាជីព ដោយបានឈ្នះពានសំខាន់ៗជាច្រើន។
១១រដូវកាលនៅ Chelsea ខ្សែបម្រើខាងលើលេងបាន១៤៩ប្រកួតនៅ Premier League និងជួយក្រុមឈ្នះពាន Champions League, Europa League, Premier League ២ដង, FA Cup ៤ដង និង League Cup ២ដង។
ក្រោយចាកចេញពី Chelsea កាលពីឆ្នាំ២០១៧ Obi Mikel បានទៅលេងនៅក្លិបចិន Tianjin TEDA ២រដូវកាល មុនពេលទៅចូលរួមជាមួយ Middlesbrough, Trabzonspor, Stoke City និងចុងក្រោយ Kuwait SC៕
សូមបញ្ចេញមតិនៅទីនេះ