×

Peypey Dy ទ្រាំមិនបានបោះពាក្យចុកចាប់ ទៅកាន់ Miss Grand Cambodia ខណៈតួលេខបោះឆ្នោតរបស់ខ្លួន ចាញ់បវរកញ្ញារៀមច្បង 

កម្សាន្ត៖ ការបោះឆ្នោតជ្រើសរើសបវរកញ្ញាតំណាងប្រទេស១០រូបដែល មានសំណាងអាចទទួលទានអាហារជាមួយស្ថាបនិក Miss Grand បានចាប់ ផ្តើមហើយ ខណៈបវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានសូមឱ្យ ប្រជាជនជួយបោះឆ្នោតឱ្យខ្លួនផងដែរ ប៉ុន្តែសន្ទុះការគាំទ្រមានការធ្លាក់ ចុះជាងឆ្នាំមុន រហូតអ្នកលេងបណ្តាញសង្គមដ៏ល្បី Peypey Dy បានបោះពាក្យ ចុកចាប់ទៅកាន់កម្មវិធី Miss Grand Cambodia ថា បវរកញ្ញាល្អ និងមានសមត្ថភាពហើយ ប៉ុន្តែធ្លាក់ចុះការបោះឆ្នោតដោយសារតែមកពី Admin ផេកឌឺដង ឱ្យមហាជនពេក។


ដូចមហាជនមួយចំនួនបានដឹងហើយថា រឿងរ៉ាវចម្រូងចម្រាស់ក្នុងកម្មវិធី Miss Grand Cambodia 2022 មានបញ្ហាល្អក់កករយ៉ាងខ្លាំង ហើយមហាជនក៏មិន ពេញចិត្តចំពោះពាក្យសម្តីរបស់ Admin ផេក ដែលបានផ្លែផ្កាដាក់ អ្នកគាំទ្រ ម្តងហើយម្តងទៀត ដោយពួកគេគ្រាន់តែផ្តល់មតិរិះគន់ដើម្បីឱ្យកម្មវិធីកែ លម្អចំណុចខ្វះខាត ព្រោះចង់ឱ្យភាពល្អប្រសើរ តែលទ្ធផលទទួលបាននោះ ខាងកម្មវិធី ដែលគ្រប់ គ្រងដោយលោក អ៊ិន សុភិន មិនបានបើកបេះដូង ទទួលយកឡើយ។

ទន្ទឹមការបោះឆ្នោតជាជំហានដំបូងមុនការប្រកួតឈុតធំ នៅលើទំព័រផេក Miss Grand Cambodia បានបន្ទន់ឥរិយាបថបន្តិចដើម្បីឱ្យមហាជនជូនចុច Like & Share ឱ្យបានច្រើន ដើម្បីបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលចំណាត់ណាមួយក្នុងចំណោម១០ប្រទេសមានឱកាសទទួលទានអាហារជាមួយស្ថាបនិក Miss Grand ខណៈប្រទេសចូលរួមទាំងអស់មានចំនួន៧២ប្រទេស ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនសោកស្តាយនោះសន្ទុះការបោះឆ្នោត(Vote) បវរកញ្ញាកម្ពុជាមានការធ្លាក់ចុះជាងឆ្នាំមុន ចាញ់ប្រទេសឯទៀត។

ក្នុងនោះ អ្នកលេងបណ្តាញសង្គមដ៏ល្បី លោក Peypey Dy អត់ទ្រាំមិនបានបោះពាក្យសម្តីដ៏ចុកចាប់ទៅកាន់ admin ផេក Miss Grand Cambodia ថា «ឆ្នាំមុនៗ Like ខ្ទង់សែន Share ចូលលាន តែឆ្នាំនេះបវរកញ្ញាកម្ពុជាបែរជាគ្មានចំណាត់ថ្នាក់ មិនទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ជ្រើសរើសបានបវរកញ្ញាល្អហើយ មានសមត្ថភាពហើយ ប៉ុន្តែការគាំទ្របែរជាធ្លាក់ចុះ បញ្ហាកើតពីស្ថាប័ន admin ប្រើសំដីឌឺដងនាំផលប៉ះពាល់ដល់បេក្ខភាពប្រលង ឥលូវឃើញលទ្ធផលទេ ?»

លោក Peypey Dy បានបន្តសំណេរថា   «ពេលគេរិះគន់ស្ថាបនាចង់អោយល្អ ដាក់គេវិញឡើងចុក ថាគេជាន់ពន្លិច និយាយទៅ អោយរឹងប៉ះមិនបាន ផុសឌឺម៉ាឆ្ងាញ់បែបគេគិតថា អាណាថាអីថាទៅ ដល់ថ្ងៃពួកវាដឹងតែ like shareហើយ អាណិតតែបេក្ខភាពទេ គ្នាខំណាស់ ហាត់ផងអីផងស្ទើរតែគ្មានពេលសំរាក តែadminដុតកំហឹងមហាជន ចឹងមានតែតាមហ្នឹងទៅ ខ្មែរស្រលាញ់ខ្មែរ តែបើ…..រឹងដូចដែកថែបចឹង អោយadminហ្នឹងចាត់ចែងតែឯងទៅ»៕

សូមបញ្ចេញមតិនៅទីនេះ




សូមគោរពទៅតាម គោលការណ៍មួយនេះ


អត្ថបទទាក់ទង

មានតែមួយក្នុងស្រុកខ្មែរ! ទេព បូព្រឹក្ស ចាយចិញ្ចៀនមាស៣វង់ គ្រាន់តែទស្សន៍ទាយភេ.ទកូនត្រូវ

កម្សាន្ត៖ ដ្បិតថា តារាចម្រៀង ទេព បូព្រឹក្ស ធ្លាប់បានបញ្ជាក់មិនបង្ហាញមុខកូនទាល់តែ អាយុ៣ឆ្នាំក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះ បានសម្រេចចិត្តចាយចិញ្ចៀន មាសចំនួន៣វង់ សម្រាប់អ្នកទស្សន៍ទាយភេទកូនរបស់នាងត្រូវនៅក្នុងកម្មវិធីជប់លៀង។ ហើយការធ្វើ បែបនេះគឺជាលើកទីមួយហើយដែលតារានៅក្នុងស្រុកខ្មែរចែកកាដូចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទ។ មានការចាប់អារម្មណ៍មិនតិចនោះទេ ពីជីវិតឯកជនតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និងតារារ៉េប ជី ដេវីត ព្រោះមិនយូរទៀតថាពួកគេទាំងពីរនាក់ នឹងក្លាយជា ឪពុកម្តាយគេ។ ប៉ុន្តែតាមប្រភពជិតស្និទ្ធិរបស់តារាទាំងពីរដួងនេះធ្លាប់បានឱ្យដឹងថា តារាចម្រៀងទាំងពីររូបនេះសម្រេចចិត្តមិនបង្ហាញមុខកូនដោយបើកចំហឡើយរង់ចាំពេលសមស្របណាមួយឬកូនរបស់ពួកគេមានអាយុ៣ឆ្នាំ ព្រោះមិនចង់ឱ្យមានការជជែកវែកនៅលើបណ្តាញសង្គម។ ខណៈកន្លងមក ការប្រកាសមានផ្ទៃពោះមុនរៀបការរបស់ពួកគេ ក៏មានការរិះគន់ពីសំណាក់មហាជនមួយចំនួនផងដែរ ដោយសារអ្នកទាំងពីរជាមនុស្សសាធារណៈបែរជាប្រពឹ្រត្តទង្វើទុំមុនស្រកៀល។ ដោយឡែក ដ្បិតមិនបញ្ចេញមុខកូនទាំងមិនទាន់សម្រាលនេះក្តី ប៉ុន្តែ ទេព បូព្រឹក្ស និង ជី ដេវីត បានរៀបចំកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់ថ្ងៃទី២៧ ខែមករា នេះ ដោយមានអ្នកសិល្បៈជិតដិតជាច្រើនរូបចូលរួម ជាមួយនិង Top Fan ផងដែរ។ ក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះម្ចាស់បទ «វីរៈនារី» បានប្រកាសហើយថាដំណក់ឈាមនាង ជាមួយ ជី ដេវីត គឺជាកូនប្រុស។ អ្វីដែលកាន់តែធ្វើឱ្យមហាជនបើកភ្នែកធំៗនោះ មុនការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀង នៅលើទំព័រផេករបស់ ទេព បូព្រឹក្ស បានប្រកាសជាសាធារណៈថា អ្នកដែលចូលរួមកម្មវិធីរបស់នាងទស្សន៍ទាយភេទកូននាងត្រូវ បើសិនជាគិតថាជាកូនប្រុស ត្រូវស្លៀកពាក់ពណ៌ខៀវ បើសិនជាគិតថាជាកូនស្រី ស្លៀកពាក់ពណ៌ក្រហម ដើម្បីមានឱកាសឈ្នះរង្វាន់ចិញ្ចៀនមាសជាកាដូអនុស្សាវរីយ៍។ ការសម្រេចផ្តល់រង្វាន់ចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទនេះ គេក៏សង្កេតឃើញថា នេះជាលើកទី១ហើយនៅក្នុងស្រុកខ្មែរដែលធ្វើបែបនេះ៕  
សៅរ៍ , 28 មករា 2023 4.6K អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

ទេព បូព្រឹក្ស ជះលុ..យជាង៥ម៉ឺនដុល្លារ លើគ្រឿងពេជ្រពណ៌ក្រហមក្នុងកម្មវិធីជប់លៀងប្រកា.សភេ-ទកូន

កម្សាន្ត៖ ទន្ទឹមនឹងការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះ ក្រលេកទៅលើមើលការតុបតែងខ្លួនរបស់​ ទេព បូព្រឹក្ស  ពិតជាស្រស់ស្អាតខ្លាំងជាពិសេសក្នុងឈុតពណ៌ក្រហមតែម្តង។ ការតុបតែងខ្លួនដ៏ស្រស់ស្អាតនេះគេក៏ចាប់អារម្មណ៍ទៅលើឈុតគ្រឿងអលង្ការរបស់តារាស្រីនេះដូចគ្នាព្រោះចែងចាំងមិនធម្មតា។ ខណៈបើតាមការទម្លាយពីម្ចាស់ហាងតម្លៃគ្រឿងពេជ្រនេះមានតម្លៃរហូតជាង៥ម៉ឺនដុល្លារឯណ្ណោះ។ មិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀង ទេព បូព្រឹក្ស សម្ងែងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ព្រោះតារាចម្រៀងរូបនេះ និង គូស្នេហ៍ លោក ជី ដេវីត តែងតែបង្ហាញជីវិតអភិជនរបស់ខ្លួនជានិច្ច ប្រើរបស់ប្រេនៗតម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លារ ។ ជាពិសេស អ្នកទាំងពីរជាញឹកញាប់បង្អួតគ្រឿងពេជ្រតម្លៃខ្ពស់ៗណាស់។ ជាមួយគ្នានេះ អ្នកម្តាយសម័យថ្មី ទេព បូព្រឹក្ស បានតុបតែងខ្លួនឡើងខ្ញង់ទោះជិតសម្រាលក្តីនៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់មិញនេះ។ ជាពិសេសក្នុងឈុតពណ៌ក្រហមជាមួយគ្រឿងពេជ្រពណ៌ក្រហមពិតជាធ្វើឱ្យ ទេព បូព្រឹក្ស ឡើងសម្រស់ទ្វេដង។ បើតាមម្ចាស់ហាងដែលគ្រឿងពេជ្រដែល ទេព បូព្រឹក្ស ទិញនោះបានទម្លាយតម្លៃក្នុងឈុតពេជ្រពណ៌ក្រហមនេះខ្ទង់ជាង៥ម៉ឺនដុល្លារឯណ្ណោះ ដោយមានខ្សែក , ក្រវិល និងចិញ្ចៀន។ ក្នុងនោះសម្រាប់ខ្សែក មានតម្លៃ ៤ ១៥០០ ដុល្លារ ចំណែកឯ ក្រវិលមានតម្លៃ ៦ ៣៥០ ដុល្លារ និងចិញ្ចៀនមានតម្លៃ ៣ ៩៦០ ដុល្លារ។ គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូន ទេព បូព្រឹក្ស និង ជី ដេវីត ប្រកាសថាអ្នកទាំងពីរទទួលបានកូនប្រុស ដោយក្នុងនោះសម្រាប់អ្នកចូលរួម ទស្សន៍ទាយត្រូវនឹងទទួលបានចិញ្ចៀនមាសផងដែរ៕
សៅរ៍ , 28 មករា 2023 1.7K អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

តារាចម្រៀង ឈិន ម៉ានិច្ច សម្ញែ.ងអាំងប៉ាវសុទ្ធតែក្រដាស១០០ដុល្លា-រ តែមិនបង្ហាញមុខម្ចាស់

កម្សាន្ត៖ មានការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិន ម៉ានិច្ច បានបង្ហាញកញ្ចប់អាំងប៉ាវដែលមានសុទ្ធតែក្រដាស ១០០ ដុល្លារ ឃើញហើយពិតជាមិនធម្មតាឡើយ ។ ដ្បិតមិនបានបញ្ជាក់ថានរណា ជាម្ចាស់អាំងប៉ាវ តែ ឈិន ម៉ានិច្ច បានពោលពាក្យអរគុណដល់ម្ចាស់ ប្រាក់ដុល្លារទាំងនោះយ៉ាងផ្អែមល្ហែម ។ ចុងក្រោយនេះគេសង្កេតឃើញតារាស្រីៗជាច្រើនបានបង្អួតនូវកាដូជាទឹកប្រាក់ ដែលខ្លួនទទួលពីគូស្នេហ៍ជាបន្តបន្ទាប់តាមបណ្តាញសង្គមដែលមានដូចជាស្រី ស្អាត អៀ ម៉េងលិ និងតារាចម្រៀង អ៊ីវ៉ា ជាដើម ។ ដោយឡែកតារាចម្រៀង សម្បុរស្រអែមស្រស់ ឈិន ម៉ានិច្ច ក៏មិនអន់បង្ហាញដែរនាងបានបង្ហាញនូវ កញ្ចប់អាំងប៉ាវដែលមានសុទ្ធតែក្រដាសប្រាក់ ១០០ដុល្លារ រួមនឹងការលើក ឡើងថា«ស្មានថាអត់ហើយឆ្នាំនេះបាននឹងគេដែរអរគុណម្ចាស់អាំងប៉ាវជូនពរ រកទទួលទានមានបាន»។ ទោះបីតារាចម្រៀង ឈិន ម៉ានិច្ច មិនបានបញ្ជាក់ ពីអត្តសញ្ញាណរបស់ម្ចាស់អាំងប៉ាវក៏ពិតមែន តែគេជឿជាម្ចាស់អាំងប៉ាវគឺជា មនុស្សពិសេសរបស់តារាចម្រៀងរូបនេះយ៉ាងប្រាកដ ។ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ឈិន ម៉ានិច្ច កាន់តែមានជីវភាព ឡូយឆាយខ្លាំងជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗដែលមានដូចជាការប្រើប្រាស់រថយន្តស៊េរីខ្ពស់រួមនឹងការលេងគ្រឿងអលង្ការពេជ្រដែលមានតម្លៃថ្លៃៗ មិនចាញ់តារារៀមច្បងល្បីៗឡើយ ។ មួយរយៈមុននេះ ឈិន ម៉ានិច្ច ក៏ទើប នឹងបង្ហាញវីឡាធំស្កឹមស្កៃដែលនាងបានទិញបន្ទាប់ពីផ្ទះនៅបុរីវិមានភ្នំពេញ ។ មិនត្រឹមតែប្រើប្រាស់ជីវិតហ៊ឺហាប៉ុណ្ណាះទេ ឈិន ម៉ានិច្ច កាន់តែលេងខ្លួន ទាន់សម័យជាងមុនខណៈកន្លងមកនាងតែងខ្លួនបែបសុភាពៗប៉ុណ្ណាះ។ មានការលើកឡើងស្ទើរគ្រប់មាត់ថា តារាចម្រៀង ឈិន ម៉ានិច្ច កាន់តែ ឡូយឆាយក្រោយមានគូស្នេហ៍ជាអ្នកមាននៅក្រោយខ្នង ។ ប៉ុន្តែយ៉ាងណា ឈិន ម៉ានិច្ច ធ្លាប់បញ្ជាក់ថាភាពមានបានទាំងនេះដោយសារការខិតខំប្រឹង ប្រែងរបស់នាងក្នុងការងារសិល្បៈនាពេលកន្លងមក ហើយមូលហេតុដែលនាង សម្ញែងជាចំហតាមបណ្តាញសង្គមបែបនេះដើម្បីឱ្យអ្នកដែលធ្លាប់មើលងាយ កន្លងមកបានឃើញ។ ក្នុងនោះក៏មាន ហ្វេន ហ្វេនមិនតិចទេចង់ឃើញ ឈិន ម៉ានិច្ច បង្ហាញមុខគូស្នេហ៍ជាសាធារណៈដូចមិត្តរួមទ្រនំដែលមានដូចជាតារា ចម្រៀង កែវ សុបញ្ញា ចំរើន សុភ័ក្ត្រ និង ប៉ាច គីមមួយ ជាដើម ៕
សៅរ៍ , 28 មករា 2023 556 អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

កូនស្រីកំពុងទាក់ភ្នែកម្ចាស់ផលិតកម្មនានា តែតារាសម្តែង កែវ ស្រីនាង បដិសេធដោយសារហេតុផលមួយនេះ…

កម្សាន្ត៖ ធ្មេចបើកៗកូនស្រីតែមួយរបស់តារាសម្តែង កែវ ស្រីនាង មានវ័យប្រមាណជា ១៩ឆ្នាំ ហើយកញ្ញាក៏មានរូបសម្រស់ស្រស់ស្អាតបែបកូនកាត់នឹងមាននិស្ស័យ សិល្បៈដូចអ្នកម្តាយខ្លះៗដែរ ។ មិនមានការលាក់លៀមតារាសម្តែង កែវ ស្រីនាង បានទទួលស្គាល់ថា មានការទាក់ទងកូនស្រីអ្នកនាងជាបន្តបន្ទាប់ តែ នាងច្រានចោលដោយសារសព្វថ្ងៃកូនស្រីនៅបន្តការសិក្សានៅឡើយ ។ មិនមានសកម្មភាពសិល្បៈច្រើនឆ្នាំក៏ពិតមែន តែតារាសម្តែង កែវ ស្រីនាង តែងបើកបង្ហាញពីជីវិតឯកជនរបស់ខ្លួនតាមរយៈការចែករំលែករូបភាពជាមួយ កូនស្រីវ័យក្រមុំដែលជាកូនកាត់អង់គ្លេសមានឈ្មោះថា Angeline davida bryce ។ ដ្បិតមានឱពុកជាជនបរទេស តែ កូនស្រី កែវ ស្រីនាង ចេះ និយាយភាសាខែ្មរយ៉ាងច្បាស់ហើយក៏មាននិស្ស័យស្រឡាញ់សិល្បៈដូចម្តាយ ដែរ ។ កែវ ស្រីនាង បាននិយាយថា មានក្រុមហ៊ុនក៏ដូចជាម្ចាស់ផលិតផល នានាទាក់ទងកូនស្រីនាងជាហូរហែរ តែនាងមិនទាន់ទទួលដោយសារសព្វថ្ងៃ កូនស្រីកំពុងបន្តការសិក្សានៅឡើយ ។ ប៉ុន្តែយ៉ាងណា កែវ ស្រីនាង ក៏បាន សម្តែងការអរគុណដល់មហាជនដែលបានស្រឡាញ់និងចូលចិត្តកូនស្រីរបស់នាង។ ជាមួយគ្នានោះក៏មានការលើកទឹកចិត្តពីសំណាក់មហាជនឱ្យកូនស្រីរបស់ កែវ ស្រីនាង ចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ណាមួយទៅថ្ងៃអនាគត។អ្វីដែល កត់សម្គាល់បើទោះមានកូនស្រីធំទន្ទឹមខ្លួន តែ កែវ ស្រីនាង នៅតែរក្សាសម្រស់ និងរូបរាងបានស្រស់ស្អាតមិនប្រែប្រួលពីមុនឡើយ ។ មហាជនជាច្រើននៅតែ ចង់ឃើញ កែវ ស្រីនាង វិលមកសម្តែងរឿងជាថ្មីព្រោះដូចដឹងស្រាប់ហើយថា កែវ ស្រីនាង ជាតារាសម្តែងដែលមានឈ្មោះល្បីល្បាញនាពេលកន្លងមក។ តែក្រោយមានតារាស្រករក្រោយរីកដុះដាលមក នាងក៏រយាលពីអាជីពមួយនេះ ស្របពេលនេះ កែវ ស្រីនាង ក៏មានជីវភាពហ៊ឺហា នឹងមានអាជីវកម្មផ្ទាល់ខ្លួន ផងដែរ។ គួរបញ្ជាក់ថា រៀបការជាមួយស្វាមីជាជនជាតិអង់គ្លេសជិត ២០ឆ្នាំ តែ កែវ ស្រីនាង នៅតែបន្តរស់នៅក្នុងស្រុកកំណើតមិនចាកចេញទៅរស់នៅបរទេស ដូចតារាដទៃឡើយ ។ប៉ុន្តែយ៉ាងណាគេកម្រឃើញតារាសម្តែងវ័យជាង ៤០ឆ្នាំ រូបនេះបង្ហាញវត្តមាននៅក្នុងកម្មវិធីនានារបស់មិត្តរួមអាជីពដូចតារាដទៃឡើយ៕
សុក្រ , 27 មករា 2023 296 អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

តារាកំប្លែង ពូណុយ ព្យាយា-មបដិសេ.ធស្នេហ៍ តែ យ៉ែម ស្រីពេជ្រ កាន់តែបង្ហាញ

កម្សាន្ត៖ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជីវិតឯកជនរបស់តារាកំប្លែង ពូណុយ និង តារាសម្តែង និងជាពិធីការិនី យ៉ែម ស្រីពេជ្រ ដោយមហាជនលើកឡើងថា អ្នកទាំងពីរមាន ទំនាក់ទំនងក្រៅឆាក ប៉ុន្តែទំនាក់ទំនងពិសេសនេះ ពូណុយ ធ្លាប់បានបដិសេធរួចមកហើយ។ ដោយឡែកងាកទៅកាន់ យ៉ែម ស្រីពេជ្រ វិញ ជាញឹកញាប់នាងតែងបង្ហាញពីភាពផ្អែមល្ហែមជាមួយ ពូណុយ ដូចជាគូស្នេហ៍។ ពិធីការិនីកំពុងឡើងកូដ កញ្ញា យ៉ែម ស្រីពេជ្រ និងតារាកំប្លែងសម្តីបានមិនចេះរីកស្ងួត ពូណុយ បានក្លាយជាតារាមួយគូដែលមហាជនអ្នកលេងបណ្តាញសង្គម បានតាមដានជាច្រើនខែមកហើយ ព្រោះរយៈពេលចុងក្រោយនេះអ្នកទាំងពីរស្និទ្ធិស្នាលគ្នាខ្លាំងខុសពីធម្មតា។ ភាពសិទ្ធិស្នាលនេះទៀតសោត មហាជនក៏បានលើកឡើងថា ពួកគេទាំងពីរនាក់កំពុងបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក បន្ទាប់ពីបានថតរួមគ្នាក្នុងកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន។ យ៉ាងណាមិញ ការសង្ស័យនេះតារាកំប្លែង ពូណុយ ដែលមានឈ្មោះពិត បាន សំណាង ធ្លាប់បានបញ្ជាក់នាពេលកន្លងមកជាមួយអ្នកសារព័ត៌មានថាលោក និង យ៉ែម ស្រីពេជ្រ ពុំមានទំនាក់ទំនងស្នេហាអ្វីនោះទេ ត្រឹមជាដៃគូរួមការងារប៉ុណ្ណោះ ។ ដ្បិតថា តារាកំប្លែង ពូណុយ បានបដិសេធពីទំនាក់ទំនងជាមួយពិធីការិនីរូបស្រស់នេះក្តី ប៉ុន្តែងាកទៅកាន់កញ្ញា យ៉ែម ស្រីពេជ្រ វិញ មិនស្រាយបញ្ជាក់ច្បាស់លាស់ពីទំនាក់ទំនងជាមួយ លោក បាន សំណាង ឡើយ ផ្ទុយទៅវិញពីមួយថ្ងៃទៅមួយថ្ងៃតារាស្រីរូបនេះកាន់តែបង្ហាញភាពផ្អែមល្អែមជាមួយ ពូណុយ កាន់តែខ្លាំង។ ជាក់ស្តែងថ្មីៗនេះ នាងបានបង្ហោះរូបភាពមួយសន្លឹក មានទាំងតារាកូរ៉េ និងពូណុយ ផងដោយសរសេរចំណងជើងភ្ជាប់ថា «Fan សួរថាបើពេជ្រៗជាទាវ ពេជ្រៗជ្រើសម្នាក់ណា?ពេជ្រៗដូចជាពិបាកឆ្លើយណាស់ ខ្លាចឆ្លើយហើយបែកក្បាលគួរយល់ហើយ»។ ការដាក់ Caption ខាងលើនេះក្នុងរូបភាពក៏បានបញ្ជាក់ថា ពូណុយ គឺជាទុំ ដែល យ៉េម ស្រីពេជ្រ ជ្រើសជាមួយតារាប្រុសកូរ៉េ។ ការបង្ហាញដំរួយជាបន្តបន្ទាប់ពីនេះហើយ ដែលធ្វើឱ្យមហាជនកាន់តែលើកឡើងថា យ៉ែម ស្រីពេជ្រ បើកចំហចំណងស្នេហ៍ជាមួយតារាកំប្លែងខាងលើនេះ ទោះខាងប្រុសធ្លាប់បដិសេធក្តី។ ខណៈកន្លងមក ពិធីការិនីរូបនេះហាក់មិនលេចធ្លាយរឿងអាស្រូវស្នេហាជាមួយបុរសរូបណាឡើយ ត្រឹមដឹងថា យ៉ែម ស្រីពេជ្រ មានបំណងចង់រៀបការមុនអាយុ៣០ឆ្នាំ៕
សុក្រ , 27 មករា 2023 1.6K អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី