សៅរ៍ , 01 តុលា 2022
ពិតជាមិនធម្មតា! សុគន្ធ ថេរ៉ាយុ បោះលុយដុល្លារទាំងបាច់ៗត្រៀមប្តូរឡានថ្មី ក្នុងថ្ងៃ ខួបកំណើត
កម្សាន្ត៖ លោក សុគន្ធ ថេរ៉ាយុ បានឃ្លាតឆ្ងាយពីអាជីពសិល្បៈជាង៣ឆ្នាំមកហើយដោយ ងាកទៅបណ្តាក់ទុនបើកក្លិបកម្សាន្តវិញ។ ទោះបីជាមិនបង្ហាញវត្តមានលើឆាកតន្រ្តីក្តី ប៉ុន្តែ លោក សុគន្ធ ថេរ៉ាយុ កាក់កបនិងរបររកស៊ីរហូតបង្ហោះលុយទាំងបាច់ៗ ថែមទាំងពោលថាត្រៀមប្តូរឡានថ្មី ក្នុងឱកាសខួបថ្ងៃកំណើត។
តារាចម្រៀងប្រចាំទ្រនំថោន លោក សុគន្ធ ថេរ៉ាយុ បានប្រឡូកលើអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបន្សល់ស្នាដៃទាំងវិស័យភាពយន្ត និងបទចម្រៀងពីរោះៗជាច្រើនបទ រហូតមានឈ្មោះបោះសំឡេង មានអ្នកគាំទ្រច្រើនគួរឱ្យកត់សម្គាល់។
យ៉ាងណាមិញ លោក សុគន្ធ ថេរ៉ាយុ ក៏ធ្លាប់បានបង្ហើបដល់អ្នកគាំទ្រដែរថា លោកមានជំងឺបាក់ទឹកចិត្ត ទើបឃ្លាតឆ្ងាយពីសិល្បៈ ហើយពេលលោកបានធូស្រាលលោកក៏បានងាកមកបង្កើតជំនួញធ្វើជាថៅកែ បើកក្លិបកម្សាន្តខ្លួនឯងវិញ។
ជាមួយគ្នានោះការងាររកស៊ីរបស់លោកហាក់កាក់កប ល្អប្រសើណាស់ ព្រោះមួយរយៈនេះគេសង្កេតឃើញថា តារាប្រុសរូបនេះក៏បង្ហាញពី ជីវិតស៊ីវិល័យប្រើរបស់ប្រ៊េនៗ និងឡានទំនើបៗផងដែរ។ តួយ៉ាង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះលោក សុគន្ធ ថេរ៉ាយុ បានបង្ហោះលុយដុល្លារទាំងបាច់ៗ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖ «#october #birthdaymonth 03-10-2022 ជូនពរខ្លួនឯងខែនេះឱ្យរកលុយឱ្យបានច្រើនៗ សងបំណុលគេឆាប់អស់ អាងបានដូរឡានថ្មី»។
ទន្ទឹមនឹងនេះ អ្នកគាំទ្រ រួមទាំងមិត្តអាជីពសិល្បៈក៏បានជូនពរខួបកំណើតលោក សុគន្ធ ថេរ៉ាយុ ឱ្យមានសុខភាពល្អសម្រេចបំណងប្រាថ្នាផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ