សៅរ៍ , 01 តុលា 2022
លី ម៉ារីណា ធ្វើខួបកំណើតកូនប្រុសយ៉ាងធំដុំទាំងអារម្មណ៍មិនសប្បាយចិត្ត
កម្សាន្ត៖ កាលពីយប់មិញនេះតារាសម្តែង លី ម៉ារីណា បានរៀបចំពិធីខួបកំណើតដល់កូនប្រុសរបស់ខ្លួនយ៉ាងធំដោយបានអញ្ជើញមិត្តសិល្បៈជាច្រើនចូលរួមអបអរសាទរ តែមើលទៅ លី ម៉ារីណា ហាក់ដូចជាមានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ។
លី ម៉ារីណា បានតុបតែងខ្លួននិងស្លៀកពាក់យ៉ាងស្រស់ស្អាត និងបង្ហាញនូវទឹកមុខរីករាយទទួលស្វាគមន៍ភ្ញៀវកិត្តិយសដែលបានចូលរួមខួបកំណើតរបស់កូនប្រុសខ្លួន ដោយកម្មវិធីនេះគឺនាងជាអ្នកចំណាយទាំងអស់ដើម្បីកូនប្រុសជាទីស្រឡាញ់ ពីព្រោះជារៀងរាល់ឆ្នាំនាងតែងតែរៀបចំពិធីពិសេសបែបនេះសម្រាប់កូន ។
តារាសម្តែងសាច់ចាំរូបនេះ បាននិយាយទៀតថា នាងមិនមានលុយច្រើននោះទេ តែត្រឹមកម្មវិធីខួបកំណើតកូន នាងមិនខ្លាចក្នុងការចំណាយឡើយ នាងត្រូវធ្វើសម្រាប់កូនប្រុសជាទីស្រឡាញ់ ។
លី ម៉ារីណា នៅតែមិនទាន់ជ្រះស្រឡះរឿងអតីតស្វាមីខ្លួនដែលបានយកទ្រព្យសម្បត្តិខ្លួនទៅបាត់ស្រមោលឈឹង សូម្បីតែនៅក្នុងថ្ងៃខួបកំណើតកូនប្រុសនាង ក៏នាងមិនសប្បាយចិត្តដែរ តែដើម្បីកូនប្រុសនាងត្រូវធ្វើអារម្មណ៍សប្បាយចិត្ត។
ជាមួយគ្នានេះ តារាស្រីឆ្នើមខាងលើនៅតែរំពឹងថា អតីតស្វាមីខ្លួននឹងយកទ្រព្យសម្បត្តិប្រគល់ដល់នាងវិញ ដើម្បីទុកចិញ្ចឹមកូនប្រុស ពីព្រោះរាល់ថ្ងៃនេះនាងចំណាយច្រើនណាស់ទៅលើការសិក្សាកូន និងជីវភាពប្រចាំថ្ងៃ ៕
សូមបញ្ចេញមតិនៅទីនេះ