ពុធ , 05 តុលា 2022
កែវ ស្រីនាង ជូនពរខួបកំណើតកូនស្រីគម្រប់អាយុ ១៨ឆ្នាំ តែត្រូវមហាជននិយាយបែបនេះ…
កែវ ស្រីនាង ជូនពរខួបកំណើតកូនស្រីគម្រប់អាយុ ១៨ឆ្នាំ តែត្រូវមហាជននិយាយបែបនេះ...
កម្សាន្ត៖ធ្មេចបើកៗតារាសម្តែង កែវ ស្រីនាង មានកូនស្រីវ័យ ១៨ឆ្នាំទៅហើយ ហើយថ្ងៃទី០៤ តុលា នេះគីជាថ្ងៃខួបកំណើតរបស់កូនស្រី ។ ក្នុងនាមជាអ្នកម្តាយ កែវ ស្រីនាង ក៏ មិនភ្លេចជូនពរទៅកូនស្រីជាទីស្រឡាញ់ ដែលស្តាប់ហើយពិតជាកក់ក្តៅជាខ្លាំង។ តែអ្វីដែលកត់សម្គាល់ក្រោយឃើញ កែវ ស្រីនាង បង្ហាញរូបភាពរួមគ្នាជាមួយ កូនស្រីបែបនេះអ្នកគាំទ្រជាច្រើនបានលាន់មាត់ថា ម្តាយក្មេងហើយស្អាតជាងកូនទៀតបើមិនប្រាប់ស្មានថាបងស្រី។
កាន់តែធំពេញវ័យកូនស្រីរបស់តារាសម្តែង កែវ ស្រីនាង កាន់តែមាន សម្រស់ស្អាត ជាពិសេសទម្រង់មុខបែបកូនកាត់ពិតជាទាក់ទាញខ្លាំង ហើយនៅថ្ងៃខួបកំណើតកូនស្រី កែវ ស្រីនាង ក៏បានចែករំលែករូបភាពកូនជាច្រើនសន្លឹករួមនឹងសារជូនពរដែលមានអត្ថន័យថា«រីករាយថ្ងៃកំណើត អេនជលីន ជូនពរឲ្យកូនសុខភាពល្អសំណាងល្អអាយុវែង ១៨ year old»។
ជាមួយគ្នានោះក៏មានការជូនពរពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើន ដោយម្នាក់ៗបានបញ្ចេញមតិរៀងខ្លួនថា«ម៉ាក់ក្មេងជាកូន» «បើមិនប្រាប់ស្មានថាបងស្រី កូនក្រមុំហើយម៉ាក់នៅតែក្មេង» ឯអ្នកខ្លះទៀតបាននិយាយថា« កូនស្រីរបស់ កែវ ស្រីនាង មានមុខស្រដៀងស្រីស្អាត ហង្ស ម៉ានីតា»។
មានវ័យជាង ៤០ឆ្នាំនឹងមានកូនស្រីក្រមុំទន្ទឹមខ្លួនទៅហើយតែ កែវ ស្រីនាង នៅមានសម្រស់ក្មេងស្អាតមិនប្រែប្រួលឡើយ សូម្បីតែទម្រង់មុខក៏មានការប្រែប្រួលខុសពីមុនខ្លះដែរ។ ចំណុចពិសេសរបស់ កែវ ស្រីនាង នេះក៏មានការលើកឡើងថា តារាសម្តែងរូបនេះបានកែបន្ថែមនូវចំណុចខ្លះៗនៃទម្រង់មុខ ។
ទោះបីមិនបានបង្ហាញសកម្មភាពសិល្បៈ ថ្មីៗ ជាពិសេសការសម្តែងរឿងដូចប៉ុន្មានឆ្នាំមុនមែន តែ កែវ ស្រីនាង នៅលេចមុខមួយដងមួយកាលនៅតាមស្ប៉តសម្អាងការនានា។ កន្លងមកធ្លាប់មានការលើកឡើងថា មូលហេតុតារារូបនេះផ្អាកអាជីពសម្តែងដោយសារអ្នកនាង មិនចង់ប្រមូលប្រាក់កាក់ល្អិតដូចមុន ខណៈជីវភាពរស់នៅរបស់នាងសព្វថ្ងៃឡូយ ឆាយមិនចាញ់អភិជនប៉ុន្មានឡើយ ។
ចុងក្រោយនេះមានការសង្ស័យថា ជីវិតប្តីប្រពន្ធរបស់តារាសម្តែង កែវ ស្រីនាង អាចនឹងប្រេះស្រាំដោយសារអ្នកនាងលែងសូវបង្ហាញរូបភាពផ្អែមល្ហែម ជាមួយស្វាមីជាជនជាតិអង់គ្លេស បែរជាងាកទៅស្និទ្ធស្នាលជាមួយស្រី្តម្នាក់យ៉ាងស្និទ្ធស្នាលមិនខុសពីគូស្នេហ៍ឡើយ ៕
សូមបញ្ចេញមតិនៅទីនេះ