ស្ងាត់ៗ ជាតិ សុច្ចកា ត្រៀមដឹកដៃស្វាមី មករៀបការនៅខ្មែរ ចុងខែតុលា ក្រោយមានកូនស្រីម្នាក់
ស្ងាត់ៗ ជាតិ សុច្ចកា ត្រៀមដឹកដៃស្វាមី មករៀបការនៅខ្មែរ ចុងខែតុលា ក្រោយមានកូនស្រីម្នាក់
កម្សាន្ត៖គ្រាន់តែស្ងប់ជំងឺកូវីដ១៩ ភ្លាមអតីតតារាសម្តែងនិងចម្រៀង ជាតិ សុច្ចកា គ្រោងបណ្តើរស្វាមីចុះមកស្រុកកំណើត ដើម្បីរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី ២០ខែតុលាខាងមុខនេះ ។
ដ្បិតជាតារាពន្លកថ្មីតែ ជាតិ សុច្ចកា ក៏ជាតារាស្រីដែលមានហាងឆេងការងារ សិល្បៈមិនធម្មតាដែរ ជាពិសេសក្រោយនាងបានចូលរួមនៅក្នុងកម្មវិធីប្រឡង ចម្រៀង X Factor Cambodia កាលពីអំឡុងឆ្នាំ ២០១៩ ។ តែអ្វីដែលគួរឱ្យ ស្តាយ ជាតិ សុច្ចកា បានបញ្ចប់អាជីពសិល្បៈដោយគ្មានអាល័យក្រោយពី បានភ្ជាប់ស្នេហ៍ជាមួយបុរសពោះម៉ាយជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលីស្របពេលនាងមានឱកាសបានទៅសម្តែងនៅទីនោះជាលើកដំបូងកាលពីឆ្នាំ២០២០ ។
ជាតិ សុច្ចកា បានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីចំពេលជំងឺកូវីដ ១៩ផ្ទុះខ្លាំង ជាហេតុធ្វើឱ្យនាងមិនទទួលជោគជ័យនៅក្នុងការទៅច្រៀងលើកដំបូង នៅទីនោះឡើយ ប៉ុន្តែស្រីស្រស់រូបនេះបែរជាមានឱកាសបានជួបស្នេហ៍នៅប្រ ទេសអូស្រ្តាលី និងថែមទាំងសម្រេចចិត្តរៀបការតាមបែបបស្ចឹមប្រទេសភ្លាមៗដោយមិនមានវត្តមានឪពុកម្តាយចូលរួម ។ មិនប៉ុន្មានខែផងអតីតតារាចម្រៀង និងសម្តែងរូបនេះក៏សម្រាលបានកូនស្រីម្នាក់ដែលមានមុខមាត់គួរឱ្យស្រឡាញ់ ។
កន្លងមក ជាតិ សុច្ចកា បានប្រាប់អ្នកគាំទ្រតាមបណ្តាញសង្គមថា នឹងនាំស្វាមីមកជម្រាបសួរឪពុកម្តាយក៏ដូចជារៀបការតាមប្រពៃណីនៅស្រុកកំណើត ក្រោយស្ងប់ជំងឺ ។ ដូចការសន្យាថ្មីៗនេះ ជាតិ សុច្ចកា បានបង្ហាញរូបភាព លិខិតរៀបការរបស់នាងនៅតាមគណនីយហ្វេសប៊ុកដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ខាងមុខនេះ នៅឯស្រុកកំណើតខេត្តកំពង់ចាម។ អ្វីដែលគួរឱ្យស្តាយសព្វថ្ងៃ ជាតិ សុច្ចកា បានបញ្ចប់អាជីពសិល្បៈតាមសំណូមពរស្វាមីដោយគ្មានស្រណោះ ដោយសារស្វាមីចង់ឱ្យនាងបន្តការសិក្សាផ្នែកជំនួញព្រោះលោកចង់ឱ្យនាងចាប់អាជីពមួយនេះទៅថ្ងៃអនាគត ៕
សូមបញ្ចេញមតិនៅទីនេះ