មហាជនរំជួលចិត្ត ឃើញតារាចម្រៀង នាង គន្ធា នៅតែធ្វើរឿងមួយនេះ ចំពោះបងប្រុស ដែលបានមរណភាពជិត១ឆ្នាំ
កម្សាន្ត៖ថ្មីៗនេះមហាជនជាច្រើនបានបង្ហាញនូវអារម្មណ៍ក្តុកក្តួលក្រោយឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាង គន្ធា បានផ្ញើសារជូនពរដល់បងប្រុសលោក នាង ប្រាក់សុគន្ធ ដែលបានទទួលមរណភាពដោយសារឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ ២០២១ កន្លងមក។
ជឿជាក់ថាមហាជនពិតជានៅចងចាំពីតារាចម្រៀងរូបរាងសង្ហាលោក នាង ប្រាក់សុគន្ធ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ ២០២១ ។ ការបាត់បង់ជីវិតរបស់តារាចម្រៀងវ័យក្មេង រូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយនឹងចូលរួមរំលែកទុក្ខដល់ក្រុមគ្រូសាររបស់តារាចម្រៀង នាង គន្ធា គ្រប់គ្នា ។ អ្វីដែលគួរឱ្យសង្វេគដ្បិតបងប្រុស ឃ្លាតទៅដោយមិនត្រឡប់ក្តី ប៉ុន្តែ នាង គន្ធា នៅតែបង្ហាញអារម្មណ៍នឹករឭកដល់បងប្រុស ជាពិសេសនៅក្នុងថ្ងៃខួបកំណើតបងប្រុសនៅថ្ងៃទី ០៧ នេះកញ្ញាក៏មិនភ្លេចជូនពរបងប្រុសដែលឃើញហើយពិតជារំជួលចិត្តស្ទើរទប់ទឹកភ្នែកមិនជាប់។
នៅក្នុងថ្ងៃនេះដែរម្ចាស់បទ «បេះដូងចេះស្រវឹង» រូបនេះបានបង្ហាញរូបភាពជាមួយបងប្រុសលោក នាង ប្រាក់សុគន្ធ ដោយភ្ជាប់នឹងសារជូនពរដែលមានអត្ថន័យថា«រីករាយថ្ងែកំណើតបងប្រុសជាទីស្រលាញ់ សូមឲ្យបងនៅទីកន្លែងនោះមានសេចក្តីសុខសូមឲ្យបុណ្យកុសលដែលប្អូនបានធ្វើបានដល់បងមានជាតិក្រោយសូមឲយើងកើតជាបងប្អូនគ្នាម្តងទៀតI Really miss you »។ការបង្ហាញអារម្មណ៍សោកសៅតាមរយៈពាក្យពេចន៍ ជូនពររបស់តារាចម្រៀង នាង គន្ធា ចំពោះបងប្រុសបានធ្វើឱ្យអ្នកគាំទ្រសម្តែងការអាណិតអាសូរដល់រូបនាងគ្រប់គ្នា ។ ក្នុងនោះក៏មានការផ្តល់កម្លាំងចិត្តពី សំណាក់អ្នកលេងបណ្តាញសង្គមឱ្យតារាចម្រៀង នាង គន្ធា កាត់ចិត្តព្រោះជីវិតមនុស្សមិនទៀងទាត់កើតចាស់ឈឺស្លាប់ជារឿងធម្មតា ។
គួរបញ្ជាក់ផងដែរថា នាង គន្ធា បានដឹកដៃបងប្រុសលោក នាង ប្រាក់សុគន្ធ ចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីCambodian Idol រដូវកាលទីពីរនៅក្នុ្ងងឆ្នាំ ២០១៦ តែជាលទ្ធផល នាង និងបងប្រុសមិនបានទទួលជ័យលាភីឡើយ ប៉ុន្តែ ជាសំណាង នាង គន្ធា បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ។ ដោយឡែកលោក នាង ប្រាក់សុគន្ធ ក៏មានឱកាសចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ តែគួរឱ្យស្តាយលោកបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចណ៍ កាលពីចុងឆ្នាំ២០២១កន្លងទៅ ៕
សូមបញ្ចេញមតិនៅទីនេះ