អស់ទ្រាំ អៀ ម៉េងលិ ប្រកាសឱ្យអតីតគូស្នេហ៍មកដោះស្រាយរឿងលុយជាង ៨ ម៉ឺនដុល្លារ
អស់ទ្រាំ អៀ ម៉េងលិ ប្រកាសឱ្យអតីតគូស្នេហ៍មកដោះស្រាយរឿងលុយជាង ៨ ម៉ឺនដុល្លារ
កម្សាន្ត៖ក្រោយស្ងប់ស្ងាត់បន្តិចមកតារាសម្តែងសាច់សខ្ចី អៀ ម៉េងលិ បានប្រកាសទារលុយពីអតីតគូស្នេហ៍ជាង ៨ម៉ឺនដុល្លារ រួមនឹងសម្ភារៈមួយចំនួនទៀត។ បញ្ហានេះក៏ត្រូវបានគេដឹងថាដាដើមហេតុដែលធ្វើឱ្យចំណងស្នេហ៍ របស់តារាសម្តែង អៀ ម៉េងលិ និងអតីតគូស្នេហ៍លោក សកល ចែកផ្លូវគ្នាផងដែរ ។
គេចាំបានថា មួយរយៈមុននេះ អៀ ម៉េងលិ បានប្រកាសចែកផ្លូវជាមួយគូស្នេហ៍ជា និស្សិតបានបញ្ចប់ការសិក្សាមកពីបរទេសនៅលើបណ្តាញសង្គមក្រោយ ពីពួកគេបានភ្ជាប់ទំនាក់ទំនងស្នេហ៍ប្រមាណជា៥ឆ្នាំ ។ តែកាលណោះកញ្ញា មិនបានប្រាប់ពីមូលហេតុ នៃការប្រេះឆាឡើយ ដោយគ្រាន់តែនិយាយថា សូមឱ្យនារីទាំងឡាយប្រយ័ត្នចំពោះបុរសម្នាក់នេះ។
ទើបតែមុននេះបន្តិច អៀ ម៉េងលិ បានបង្ហោះរូបភាពអតីតគូស្នេហ៍ភ្ជាប់ដោយសំណេរថា«នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ញើញចេញមុខដោះស្រាយលុយបំណុល ចំនួនជាង 80 000 ដុល្លា កុំស្ងាត់បាត់ឈឹងចឹង ហើយនឹងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែរ សូមចេញមុខយកមកឱ្យ ខ្ញុំវិញ ខ្ញុំទុកពេលឱ្យយូរមែនទែន ដោយបុគ្គលម្នាក់នេះ មិនមានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បញ្ហាញជាសារធាណ:ទេ តែវាអស់កំណត់ហើយ ជួយហ្សែឱ្យ បុគ្គលនោះមើលផងថោកទាបណាស់ហើយលុយដែលនាងខ្ញុំបានចាញ់បោកបុគ្គលនេះគឺដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ីនិងយកទៅលេងភាគហ៊ុនតែតាមការពិត គឺប្រព្រឹក្តល្បែងស៊ីសងបានយកលុយពីនាងខ្ញុំទៅតាំងពី ដើមឆ្នាំ2020 រហូត មកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយ»។
ការលើកឡើងរបស់ អៀ ម៉េងលិ បានធ្វើឱ្យមិត្តភក្តិជាអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា អតីតគូស្នេហ៍របស់នាង លេងក្បាច់មួយនេះដាក់រូបនាង ព្រោះថាចំនួនប្រាក់ក៏មិនតិចម៉ឺនដុល្លារដែរ ។ ចំណែកអ្នកខ្លះទៀតលាន់មាត់ថា គូស្នេហ៍គ្នារាប់ឆ្នាំមិនគួរលោក សកល ដាច់ចិត្តធ្វើបែបនេះសោះ។ ជាមួយនឹងការបង្ហោះតាមបណ្តាញសង្គមរបស់ អៀ ម៉េងលិ គេមិនទាន់ឃើញលោក សកល ជាអតីតគូស្នេហ៍ចេញមុខប្រតិកម្មឡើយ៕
សូមបញ្ចេញមតិនៅទីនេះ