ដ្បិតមានកូនស្រីពីរនាក់ដ៏គួរឱ្យស្រលាញ់ អ្នកនាង ផន សុផារី សម្រេចចិត្តយកកូនទី បីជាកូនប្រុស ព្រោះហេតុផលនេះ….
កម្សាន្ត៖ថ្វីដ្បិតមានកូនស្រីពីរនាក់ដ៏គួរឱ្យស្រឡាញ់ និងកំពុងតែមានប្រជាប្រិយភាព ពីសំណាក់មហាជនក្តី ប៉ុន្តែតួឯកល្ខោន អ្នកនាង ផន សុផារី នៅតែមានគម្រោងយកកូនបន្ថែមទៀត ហើយសម្រាប់កូនទីបីនេះនាងចង់បានកូនប្រុស ដោតសម្រេចយកតាមបែបវេជ្ជសាស្រ្ត ព្រោះសែស្រឡាយស្វាមីជាកូនកាត់ចិន ទើបចង់បានកូនប្រុសបន្តវង្សត្រកូល។
ពេលនេះក្រុមគ្រួសារតួឯកល្ខោន ផន សុផារី កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមតាមរយៈការប៉ិនប្រសព្វរបស់អ្នកនាងក្នុងការមើលថែទាំកូនៗទាំងការធ្វើម្ហូបអាហារនិងរៀបចំខ្លួនឱ្យកូនៗមើលទៅឃ្យូតៗគួរឱ្យក្នាញ់ ។ ងាកមកកូនទាំងពីររបស់អ្នកនាងដែលមានឈ្មោះថា បេឡា និង អេលី វិញនោះក៏មានភាពឆ្លាតវៃនឹងមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ ដែលបច្ចុប្បន្ននេះ កូនៗរបស់អ្នកនាង ផន សុផារី កំពុងផ្ទុះខ្លាំងនៅតាមបណ្តាញសង្គម។
ទោះបីមានកូនដ៏គួរឱ្យស្រឡាញ់ដល់ទៅពីរនាក់ក្តី តែអ្នកនាង ផន សុផារី នៅតែមានបំណងយកកូនន្ថែមទៀត ហើយសម្រាប់កូនទីបីអ្នកនាងចង់បានគឺជាកូនប្រុសដោយសារក្រុមគ្រួសារស្វាមីជាកូនកាត់ចិន ចង់បានកូនប្រុសបន្តវង្សត្រកូល ទើបអ្នកនាងនិងស្វាមីសម្រេចចង់បានកូនប្រុសម្នាក់ទៀត។
យ៉ាងណាមិញ ដោយសារតែកូនស្រីទាំងពីរ សុទ្ធតែសម្រាល ដោយការវះកាត់ដូចនេះកូនទីបីអ្នកនាងសម្រេចយកតាមបែបវេជ្ជសាស្រ្តដែលនឹងធ្វើឡើងនៅប្រទេសជិតខាង។ ទោះជាយ៉ាងនេះក្តី ផន សុផារី មិនទាន់បញ្ជាក់ពីពេលវលាច្បាស់លាស់នៅក្នុងការយកកូនប្រុសនៅឡើយទេ។
គួររំឮកថា ផន សុផារី ជាតួឯកលោ្ខនដែលមានប្រជាប្រិយភាពនឹងជាកូនស្រីរបស់ថៅកែល្ខោនលោក ភី សុគន្ធី តែបច្ចុប្បន្នអ្នកនាងមិនសូវបង្ហាញមុខនៅ ក្នុងការសម្តែងឡើយដោយសារជាប់រវល់មើលថែទាំកូនៗដែលនៅតូច៕
សូមបញ្ចេញមតិនៅទីនេះ