កីឡាករសំខាន់ ៤នាក់របស់ PSG អវត្តមានក្នុងជំនួបជាមួយ Benfica
ជំនួបរវាង Paris St-Germain ទល់នឹង Benfica ក្នុងក្របខណ្ឌ Champions League នៅយប់នេះមិនមានវត្តមានខ្សែបម្រើប្រយុទ្ធ Lionel Messi ឡើយដោយសារមានរបួសកំភួនជើង។
ជំនួបកាលពីជើងមុនក្នុងទឹកដីប្រទេសព័រទុយហ្គាល់ Messi រកបានមួយគ្រាប់ជួយក្រុមស្មើគ្នា ១-១ ជាមួយ Benifca មុនពេលប្ដូរចេញដោយសាររបួស។ កីឡាករសញ្ជាតិអាហ្សង់ទីនក៏បានអវត្តមានការប្រកួត Ligue 1 កាលពីថ្ងៃសៅរ៍ ពេល PSG ប្រកួតស្មើគ្នា ០-០ ជាមួយ Reims។
ក្រៅពី Messi កីឡាករសំខាន់របស់ PSG ៣រូបផ្សេងទៀតដូចជា Presnel Kimpembe, Nuno Mendes និង Renato Sanches សុទ្ធតែមិនបានលេងដូចគ្នា ព្រោះតែបញ្ហារបួស។ PSG កំពុងស្ថិតនៅកំពូលតារាងពូល H មាន៧ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Benfica ខណៈ Juventus នៅលេខបី និង Maccabi Haifa នៅលេខបួន។
ការប្រកួតរវាង Paris St-Germain នឹង Benfica ដើម្បីប្រជែងយកតំណែងកំពូលតារាងត្រូវលងនៅកីឡដ្ឋាន Parc de Princes វេលាម៉ោង២រំលងអាធ្រាត្រ៕
សូមបញ្ចេញមតិនៅទីនេះ