ពុធ , 12 តុលា 2022
អ្នកគាំទ្រហួសចិត្ត ពេលឃើញ សឿ សុធារ៉ា ប្រកាសចង់បាន ដួង វីរៈសិទ្ធ ធ្វើជាស្វាមី នៅលើហ្វេសប៊ុក ដោយបើកចំហ
កម្សាន្ត៖ក្រោយស្ពាយងារជាអ្នកមេម៉ាយកូនពីរអស់រយៈពេលប្រមាណជា២ទៅ៣ខែមក តារាសម្តែង សឿ សុធារ៉ា តែងបង្ហាញដំរួយចង់បានដៃគូថ្មីជាបុ្រសកម្លោះដែលយល់ចិត្តអ្នកនាង ។ តែអ្វីដែលធ្វើឱ្យមហា ជន មានការភ្ញាក់ផ្អើលនោះ កាលពីថ្ងៃទី ១១យប់មិញនេះ សឿ សុធារ៉ា បានបង្ហាញអារម្មណ៍ដោយត្រង់ៗថា អ្នកនាងចង់បានលោក ដួង វីរៈសិទ្ធ ជាស្វាមី ដោយបានផុសនៅលើបណ្តាលសង្គមហ្វេសប៊ុកជាសាធារណៈថែមទៀត។
ការបង្ហាញសារក្នុងន័យបែបនេះ មិនមែនជាលើកដំបូងទេ ដែលតារាសម្តែងកូនពីរអ្នកនាង សឿ សុធារ៉ា បង្ហាញអារម្មណ៍ថា ជាប់ជំពាក់ជាមួយតារាចម្រៀង ដួង វីរៈសិទ្ធ តែភាគច្រើន អ្នកនាងតែងលុបសារទាំងនោះភ្លាមៗក្រោយមានការរិះ គន់ច្រើនពីសំណាក់មហាជន ។ ដោយឡែកកាលពីយប់ថ្ងៃទី១១ តុលា ឆុនាំ២០២២ សឿ សុធារ៉ា បានបង្ហាញរូបភាពតារាចម្រៀងប្រចាំផលិតកម្ម រាម លោក ដួង វីរៈសិទ្ធ រួមនឹងអ្នកម្តាយលោក ដួង វីរៈសិទ្ធ ដោយសារភាពត្រង់ៗថា «បើសិនជាមានទេពច្យុតចុះមកចំពោះមុខខ្ញុំ ខ្ញុំសុំផ្សងថា ៖
1/. សុំឱ្យ ខ្ញុំបានប្តីមួយទៀតមក គឺ “អូន ដួង វីរៈសិទ្ធ”
2/. សុំឱ្យខ្ញុំមានផ្ទះតំលៃ10លាន$
3/. សុំឱ្យ ខ្ញុំមានលុយសុទ្ធ100លាន$
សាធុសាធុសាធុ»។
ការបង្ហាញអារម្មណ៍លើកនេះ សឿ សុធារ៉ា ហាក់មានភាពក្លាហានជាងសព្វដង ដោយការបញ្ចេញអារម្មណ៍របស់ខ្លួន លើកនេះអ្នកនាងមិនបានលុបចេញដូចមុនៗឡើយ ហើយសារមួយនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមដោយម្នាក់ៗបានចូលរួមបញ្ចេញមតិជូនពរឱ្យ សឿ សុធារ៉ា បានសម្រេចដូចបំណងប្រាថ្នា ហើយខ្លះទៀត បានខមិនថា« ហេតុអ្វីប្រាថ្នាខ្ពស់បែបនេះ»។ ខ្លះបានលើកឡើងថា« ខុសជំនាន់ហើយចែ »។ សឿ សុធារ៉ា បានតបថា «បែបនេះមានតែចាំជាតិក្រោយហើយ»។
ទាក់ទងនឹងការសារភាពស្នេហ៍របស់អ្នកមេម៉ាយកូនពីរ សឿ សុធារ៉ា គេហាក់មិនទាន់ឃើញមានតារាចម្រៀងសំឡេងស្រទន់លោក ដួង វីរៈសិទ្ធ ចេញមុខប្រតិកម្មឡើយ ។ តែគេចាំបានថាកន្លងមក សឿ សុធារ៉ា ធ្លាប់ បានចូលរួមសម្តែងជាមួយលោក ដួង វីរៈសិទ្ធ ក្នុងរឿងភាគទូរទស្សន៍ហង្សមាសដែលមាន ចំណងជើងថា «ឬស្សា »តែកាលណោះនាងបាននិយាយថាមិនបានសម្តែងប៉ះ គ្នាទេហើយនាងក៏សោកស្តាយខ្លាំងដែរ។
មិនមានអ្វីចម្លែកទេ ប៉ុន្មានឆ្នាំចុងក្រោយនេះសិល្បការិនីដែលមានវ័យច្រើនបាន ជំពប់ស្នេហ៍ជាមួយដៃគូដែលមានវ័យក្មេងជាងខ្លួនហើយដែលសព្វថ្ងៃកំពុងរស់នៅយ៉ាងមានក្តីសុខដែលមានដូចជា អ្នកនាង គង់ សុជាតិ ខាត់ សុឃីម និង សូដា នីតា ជាដើម ៕
សូមបញ្ចេញមតិនៅទីនេះ