ព្រហស្បតិ៍ , 13 តុលា 2022
សឿ សុធារ៉ា ចេញសារចង់បាន ដួង វីរៈសិទ្ធ ធ្វើប្តីច្រើនដងពេក ពេលនេះ ខាងប្រុសឆ្លើយតប អាចធ្វើឱ្យអ្នកមេម៉ាយរងក្តីអាម៉ាស
កម្សាន្ត៖ក្រោយពី សឿ សុធារ៉ា ចេញសារជាបន្ទាប់លើបណ្តាសង្គមថា អ្នកនាងចង់បាន តារាចម្រៀងលោក ដួង វីរសិទ្ធ ជាប្តី ធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំងនោះ ពេលនេះតារាចម្រៀងរូបសង្ហា បានចេញមុខឆ្លើយតបចំពោះការសារភាពចង់បានលោកជាមិត្ត១០០ឆ្នាំពីសំណាក់តារាសម្តែងនិងជាមេម៉ាយកូនពីរ សឿ សុធារ៉ា ហើយសម្តីរបស់លោកពេលស្តាប់ហើយ អាចធ្វើឱ្យអ្នកមេម៉ាយកូនពីរ រងក្តីអាម៉ាសខ្លាំងតែម្តង ។
ញយដងមកហើយដែលតារាសម្តែង សឿ សុធារ៉ា បានបង្ហាញអារម្មណ៍ចង់បានតារាចម្រៀងវ័យក្មេងលោក ដួង វីរៈសិទ្ធ ជាស្វាមី ដែលធ្វើឱ្យមហាជនជាច្រើន ភ្ញាក់ផ្អើល និងហួសចិត្តគ្រប់គ្នា ហើយរឿងនេះ ក៏បានធ្វើឱ្យតារាចម្រៀងលោក ដួង វីរៈសិទ្ធ ដេកមិនលក់ បើកម៉ាស៊ីនត្រជាក់នៅតែក្តៅ ងាប់ជួនអ្នកព័ត៍មាន Lee News ខលទៅភ្លាមៗ លោកក៏បានផ្តល់បទសម្ភាសមកថា “ខ្ញុំមិនមានពាក្យអ្វីត្រូវនិយាយនោះទេសម្រាប់ខ្ញុំមានតែស្នើសុំឱ្យតារាសម្តែងបងស្រី សឿ សុធារ៉ា ឈប់បញ្ចេញអារម្មណ៍ និងសារបែបនេះនៅលើបណ្តាញសង្គមតទៅទៀត ព្រោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ក៏ដូចជាប្រជាប្រិយភាពរបស់ខ្ញុំផងដែរ” ។
ជុំវិញរឿងរ៉ាវខាងលើនេះដ្បិត សឿ សុធារ៉ា បង្ហាញអារម្មណ៍ហាក់ដូចជាធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោក ដួង វីរៈសិទ្ធ យ៉ាងណាក្តី តែម្ចាស់បទ «ចិញ្ជៀនផ្កាស្មៅ» រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំធ្លាប់ជួប សឿ សុធារ៉ា តែម្តងទេ គឺនៅក្នុងការសម្តែងរឿងភាគមួយរបស់ទូរទស្សន៍ ហង្សមាស ពោលមិនដែលមានការស្និទ្ធស្នាលអ្វីឡើយ ។ សម្រាប់ខ្ញុំមានតែការស្រឡាញ់ និងគោរពក្នុងនាមជារៀមច្បងសិល្បៈតែប៉ុណ្ណាះមិនបានគិតអ្វីផ្សេងលើសពីនេះឡើយ”។
ជាការបង្ហាញពីភាពស្អាតស្អំជៀសវាងការយល់ច្រឡំលោកចំពោះរឿងដែលកំពុងកើតឡើងខាងលើលោក ដួង វីរៈសិទ្ធ ក៏បានសំណូមពរឱ្យតារាសម្តែង សឿ សុធារ៉ា បញ្ឈប់ការបង្ហោះសារបែបនេះទៀត ព្រោះរឿងនេះវាកំពុងធ្វើឱ្យទស្សនិកជន គិតមកលើរូបលោកក្នុងន័យអ្វីមួយជាក់ជាមិនខាន តែធាតុពិតលោកពុំធ្លាប់មានទំនាក់ទំនងអ្វីជាមួយបងស្រីឡើយ សូម្បីតែបន្តិចក៏គ្មានដែរ។
ជាមួយគ្នានេះលោក ដួង វីរៈសិទ្ធ ក៏បាននិយាយថា កន្លងមក សឿ សុធារ៉ា ធា្លប់សុំទោសលោកចំពោះការបង្ហោះរបស់អ្នកនាងដោយនិយាយថា សារដែលបង្ហាញនោះជាការនិយាយលេង តែពេលនេះលោកក៏មិនបានដឹងថាហេតុអ្វីរៀមច្បងបន្តផុសបែបនេះទៀត។គេចាំបានថា មួយរយៈមុនតារាសម្តែង សឿ សុធារ៉ា ធ្លាប់បង្ហាញការអាក់អន់ស្រពន់ចិត្ត ក្រោយពីនាងខំតស៊ូទៅមើលការប្រគំតន្រ្តីរបស់លោក ដួង វិរៈសិទ្ធ ជាអាយដល ទាំងមេឃភ្លៀងនៅព្រែកអញ្ចាញ តែនាងបែរជាមិនទទួលបានការយល់ចិត្តសួរនាំពីសំណាក់លោកឡើយ។
ឆ្លើយតបជាមួយការលើកឡើងរបស់ សឿ សុធារ៉ា តារាចម្រៀង ដួង វីរៈសិទ្ធ បានប្រាប់ថា “ខ្ញុំមិនបានដឹងថា បងស្រី សឿ សុធារ៉ា ទៅមើលខ្ញុំច្រៀងទេ ព្រោះ ពេលនោះមនុស្សច្រើនណាស់” ។ ដ្បិតមិនទទួលក្តីស្រឡាញ់ចំពោះអ្នកមេម៉ាយ សឿ សុធារ៉ា ក្តី តែតារាចម្រៀងរូបសង្ហាម្នាក់នេះបានបញ្ជាក់ថា លោកមិនទាន់មានគូគាប់ទ្រនាប់ចិត្តឡើយ។ ដោយសារបច្ចុប្បន្ន បេះដូង និងជីវិតរបស់លោកផ្សារភ្ជាប់ជាមួយនឹងសិល្បៈប៉ុណ្ណាះ៕
សូមបញ្ចេញមតិនៅទីនេះ