ក្រោយឈ្នះសិង្ហបុរី ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រៀមជួបគុយបា ក្នុងជំនួបមិត្តភាពអន្តរជាតិ ចុងសប្តាហ៍នេះ
ក្រុមបាល់ទះជម្រើសជាតិគុយបា បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
សម្រាប់ក្រុមបាល់ទះជម្រើសជាតិគុយបា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅវេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ (ម្តុំហ្រ្គេនភ្នំពេញ)។
ខណ:លទ្ធផលការប្រកួតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ជំនួបមិត្តភាពងអន្តរជាតិដែលក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ៣សិតទល់នឹង២ (២៥-២១,២២-២៥,២៧-២៥)។
ការប្រកួតមិត្តភាពអន្តរជាតិលើកនេះមានសារសំខាន់ណាស់សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីសិក្សាបច្ចេកទេសនៃការប្រកួតពីក្រុមជើងខ្លាំងមកពីទ្វីបអាមេរិកខាងជើងដូចជាគុយបា៕
សូមបញ្ចេញមតិនៅទីនេះ