ធារី ចន្ថាប៊ីន បដិសេធជុំវិញការលើកឡើងដែលថាខ្លួនជា កីឡាករទទួលបានតម្លៃពលកម្មច្រើនជាងគេនៅកម្ពុជា
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ គណនីហ្វេសប៊ុក The Asian Football បានលើកថាខ្សែការពារ ធារី ចន្ថាប៊ីន របស់ក្លិបបាល់ទាត់វិសាខា គឺជាកីឡាករខ្មែរដែលទទួលបានតម្លៃពលកម្មច្រើនជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ននេះគឺប្រហែល ៦ ទៅ ៧ ពាន់ដុល្លារ។
ភ្លាមៗនោះខ្សែការពារកូនកាត់ បារាំង-ខ្មែរ រូបនេះបានឆ្លើយតបដូច្នេះថា៖«ជាធម្មតាខ្ញុំមិនសរសេរ ឬឆ្លើយតបអំពីព័ត៌មាន ឬរឿងបែបនេះទេ ប៉ុន្តែសូមកុំផ្តល់ព័ត៌មានក្លែងក្លាយដល់មនុស្ស ដើម្បីធ្វើឱ្យមានការភ្ញាក់ផ្អើល»។
យ៉ាងណាមិញបើយោងវេបសាយ ASEAN FOOTBALL បានបញ្ចេញនូវទិន្នន័យតម្លៃខ្លួនរបស់កីឡាករដែលមានតម្លៃខ្ពស់បំផុតតាមប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន ហើយតម្លៃខ្លួនរបស់កីឡាករកម្ពុជា គឺស្តិតនៅចំណាត់ថ្នាក់លេខ ០៩ ក្នុងចំណោម ១១ ប្រទេសនៅអាស៊ាន។
ក្នុងនោះដែរ កីឡាករខ្សែបម្រើ កូនកាត់បារាំង-ខ្មែរ និង ជាកីឡាករជម្រើសជាតិកម្ពុជា បានជាប់ជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅកម្ពុជា ដែលមានតម្លៃខ្លួនជាង ២៧ ម៉ឺនដុល្លារ។ ដោយសារតែគេគឺជាកីឡាករដែលមានបទពីសោធខ្ពស់ជាងគេនៅកម្ពុជា ធ្លាប់លេងឱ្យជម្រើសជាតិយុវជនបារាំង និង ប្រកបអាជីពនៅប្រទេសជាច្រើនដូចជាថៃ និង ម៉ាឡេស៊ីជាងច្រើនរដូវកាលផងដែរ។
រំលឹកថាខ្សែការពារខាងលើមានបទពិសោធជោគជាំ ក្នុងការលេងក្នុងស្រុក និងក្រៅស្រុក ជាពិសេសនៅលីគកំពូលម៉ាឡេស៊ីជាមួយក្រុម Terengganu FC និង Perak FA ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ មុនផ្លាស់មកកាន់វិសាខា នៅឆ្នាំ ២០២១៕
សូមបញ្ចេញមតិនៅទីនេះ