ច័ន្ទ , 17 តុលា 2022
PSG នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់ក្នុងលីគ ក្រោយឈ្នះលើ Marseille
ក្លិបអ្នកមាន Paris St-Germain នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់ក្នុង Ligue 1 បន្ទាប់ពីបានយកឈ្នះក្រុមគូប្រជែង Marseille ១-០ កាលពីយប់មិញ។
មួយគ្រាប់ជ័យជម្នះរបស់ PSG ធ្វើបានដោយខ្សែបម្រើប្រយុទ្ធ Neymar នៅនាទីទី៤៥+២ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Kylian Mbappe។ នៅនាទី៧២ Marseille លេងសល់គ្នាតែ១០នាក់ប៉ុណ្ណោះ ក្រោយពេលខ្សែការពារ Samuel Giot ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាន។
តាមរយៈជ័យជម្នះនេះ PSG បានបន្តឈរកំពូលតារាង Ligue 1 មាន២៩ពិន្ទុនិងមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ស្របពេលដែល Marseille ស្ថិតនៅចំណាត់ថ្នាក់លេខ៤។ ក្រោយចប់ការប្រកួតនេះខ្សែប្រយុទ្ធ Mbappe ក៏បានច្រានចោលព័ត៌មានថា គេចង់ចាកចេញពី PSG នៅខែមករាខាងមុខ។
កីឡាករវ័យ២៣ឆ្នាំបាននិយាយថា គេកំពុងសប្បាយចិត្ត និងមិនបានសុំក្លិបចេញនៅខែមករានោះទេ។ ហើយក៏មិនយល់ហេតុអ្វីបានជាព័ត៌មាននេះលេចឡើងនៅមុនការប្រកួតរវាង PSG និង Benfica កាលពីសប្ដាហ៍មុន។ គេពិតជាភ្ញាក់ផ្អើលដូចមនុស្សគ្រប់គ្នាដែរ៕
សូមបញ្ចេញមតិនៅទីនេះ