Conte បញ្ជាក់ថា Richarlison អាចនឹងជាទាន់លេង World Cup
អ្នកចាត់ការបស់ក្លិប Spurs លោក Antonio Conte បាននិយាយថា ខ្សែប្រយុទ្ធប្រេស៊ីល Richarlison អាចនឹងជាទាន់លេងព្រឹត្តិការណ៍ World Cup ក្រោយស្កេនរបួសកំភួនជើង។
Richarlison បានទទួលរងបួសក្នុងការប្រកួត Spurs យកឈ្នះ Everton កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ២៥ឆ្នាំត្រូវបានប្ដូរចេញនៅនាទីទី៥២ និងប្រទះឃើញកាន់ឈើច្រត់ ប៉ុន្តែលោក Conte បាននិយាយថា របួសនោះមិនធ្ងន់ធ្ងរខ្លាំងនោះទេ។
និយាយកាលពីថ្ងៃច័ន្ទ អ្នកចាត់សញ្ជាតិអ៊ីតាលីថា Richarlison អាចនឹងបានចូលលេង World Cup។ ត្បិតតែមានរបួស ប៉ុន្តែមិនមែនរបួសធ្ងន់ពេកទេ។ ហើយក៏សង្ឃឹមថាគេអាចលេងជាមួយ Spurs មុនកម្មវិធី World Cup មកដល់។ Richarlison ដែលនឹងខកខានប្រកួតជាមួយ United នៅថ្ងៃពុធស្អែក រកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន១៣ប្រកួតឲ្យ Spurs ចាប់តាំងពីផ្ទេរក្នុងតម្លៃខ្លួន៦០លានផោនពី Everton កាលពីខែកក្កដា។
ជម្រើសជាតិប្រេស៊ីលនឹងកោះហៅឈ្មោះ Richarlison ចូលក្នុងបញ្ជីកីឡាកររបស់ពួកគេសម្រាប់លេង World Cup នៅខែវិច្ឆិកា។ ប្រកួតដំបូងរបស់ពួកគេក្នុងកម្មវិធីដែលរៀបចំនៅប្រទេសកាតានឹងត្រូវតទល់ជាមួយស៊ែប៊ីនៅថ្ងៃទី២៤ ខែវិច្ឆិកា៕
សូមបញ្ចេញមតិនៅទីនេះ