ព្រហស្បតិ៍ , 20 តុលា 2022
ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ក្លាយជាម្ចាស់ជើងឯកថ្នាក់វិទ្យាល័យ ឆ្នាំ២០២២
ពានរង្វាន់ជើងឯកវិទ្យាល័យ ២០២២ រដូវកាលទី២ បានទៅលើក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយយកឈ្នះក្រុមវិទ្យាល័យឥន្ទ្រទេវី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-១ កាលពីល្ងាច ថ្ងៃទី១៩ ខែតុលា នៅកីឡដ្ឋាន Cambodia Airway របស់ក្លិបបាល់ទាត់បឹងកេត។
ខណ:ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះលើក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅទីលានវិទ្យាល័យបឹងត្របែក។
គួរដឹងថា ពានរង្វាន់ជើងឯកវិទ្យាល័យនេះ បានរៀបចំម្តងហើយ កាលពីឆ្នាំ ២០១៩ ដោយក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី គ្រងជើងឯក ខណ:ជើងឯករងបានទៅក្រុមបាល់ទាត់ វិទ្យាល័យឬស្សីកែវ។ ចំពោះលើកទី២ ឆ្នាំ២០២២ មាន១២ក្រុមចូលរួមដូចជា៖វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យឬស្សីកែវ, វិទ្យាល័យព្រះស៊ីសុវត្តិ, វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ពងទឹក, វិទ្យាល័យជាស៊ីមឈូកវ៉ា, វិទ្យាល័យហ៊ុន សែន ច្បារអំពៅ, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមសាមគ្គី, សាលាអន្តរជាតិវេសន៍ឡាញ, វិទ្យាល័យកោះដាច់, វិទ្យាល័យហ៊ុនសែន សេរីភាព, វិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី៕
សូមបញ្ចេញមតិនៅទីនេះ