ព្រហស្បតិ៍ , 20 តុលា 2022
ដល់ថ្ងៃប្រកួតឈុតតំណាងជាតិ ពេជ្រ សោភា ពោលពាក្យនេះដាក់ ពេជ្រ វត្តីសារ៉ាវឌ្ឈី និងសំណូមពរឱ្យមហាជនធ្វើរឿងនេះ..
កម្សាន្ត៖ ល្ងាចនេះនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី បវរកញ្ញាតំណាងប្រទេសកម្ពុជា
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងត្រូវប្រកួតឈុតតំណាងជាតិក្នុងកម្មវិធី Miss Grand International ក្នុងនោះតារាចម្រៀងដ៏ល្បីឈ្មោះ ពេជ្រ សោភា បាននិយាយផ្តល់ ជាកម្លាំងចិត្តឱ្យ ពេជ្រ វត្តី និងសូមឱ្យមហាជនជួយម្នាក់១ដុល្លារ ដើម្បីបោះឆ្នោតឱ្យ Miss Grand កម្ពុជាឈ្នះលើការបោះឆ្នោតមានឱកាសចូលវគ្គ Top 10 ដោយស្វ័យប្រវត្តិ។
ទោះបីជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ផ្ទុះការមិនពេញចិត្តពី សំណាក់មហាជនក្តី ប៉ុន្តែអ្នកគាំទ្រវិស័យបវរកញ្ញា បានឡើងថាស្ថិតក្នុងដំណាក់ កាលនេះ មានតែប្រឹងជួយបោះឆ្នោត និងផ្តល់កម្លាំងចិត្តឱ្យបវរកញ្ញា ខ្មែរយើង ព្រោះនេះក៏ជួយលើកមុខលើកមាត់ឱ្យប្រទេសដែរ វាប្រសើរជាជាងការស្តីបន្ទោស នាំឱ្យបាត់កម្លាំងសាមគ្គី។
យ៉ាងណានៅថ្ងៃទី២០ ខែតុលា Miss Grand International នឹងឈានដល់វគ្គប្រកួតឈុតតំណាងជាតិហើយ ទន្ទឹមឱ្យមានការបោះឆ្នោត ជ្រើសរើស Miss Popular Vote by Star’s Phone បើបវរកញ្ញារូបណាទទួលការ Voted ច្រើនជាងគេនឹងមានឱកាសចូលវគ្គ១០នាក់ចុងក្រោយតែម្នាក់។
ទន្ទឹមនឹងការបោះឆ្នោតយ៉ាងសស្រាក់សសម្រាំ តារាចម្រៀង ពេជ្រ សោភា ក៏បានចូលរួមគាំទ្របវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី យ៉ាងពេញទំហឹង ព្រមទាំងសំណូមពរឱ្យប្រជាជនកម្ពុជាចំណាយថវិកា ១ដុល្លារ ដើម្បីជួយបោះឆ្នោតឱ្យ Miss Grand កម្ពុជា ផងដែរ។
ពេជ្រ សោភា បានសរសេរ នៅលើហ្វេកប៊ុកថា « សង្ឃឹមថាគ្រប់យ៉ាងនឹងល្អជាងនេះនៅឆ្នាំក្រោយចុះ តែឆ្នាំគឺមានតែយើងជួយគ្នាបន្តទៀតសិនព្រោះគ្នាទៅប្រលងត្រូវការកម្លាំងចិត្តពីរបងប្អូនខ្មែរទៅ(តោះព្រោះយើងជាខ្មែរពាក្យនេះគឺបងប្អូនត្រូវចាំនឹងស្រលាញ់)ស៊ូៗណាអូនញញឹមបងដឹងចិត្តអូនតែអូនត្រូវចាំថាយើងរឹងមាំចេញពីរខាងក្នុងចិត្តយើង ម្នាក់1$មួយប្រទេសខ្មែរមើល Cambodia let’s go» ។
មិនត្រឹមតែតារាចម្រៀង ពេជ្រ សោភា បង្ហាញការគាំទ្រខ្មែរតែប៉ុណ្ណោះទេ ងាកទៅកាន់លោក ឈឹម សក្កដា កែវ សុបញ្ញា រួមទាំងតារាផ្សេងទៀត បង្ហោះឱ្យមហាជនជួយបោះឆ្នោត ពេជ្រ វត្តីសារ៉ាវឌ្ឍី ។
គួរបញ្ជាក់ផងដែរថា Miss Grand Cambodia បានប្រកាសជ្រើសឈុត គោព្រៃ យកទៅប្រកួតលើឆាកអន្តរជាតិ ដែលផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន ខណៈល្ងាចថ្ងៃទី១៩ ខែតុលា លោក អ៊ិន សុភិន អ្នករៀបចំកម្មវិធី Miss Grand Cambodia ហោះទៅប្រទេសឥណ្ឌូនេស៊ីផ្ទាល់ ដើម្បីផ្តល់កម្លាំងចិត្តឱ្យ កញ្ញា ពេជ្រ វត្តី ៕
សូមបញ្ចេញមតិនៅទីនេះ