Paqueta ជាកីឡាករ Premier League ចុងក្រោយ ប្រឈមមិនអាចទៅ World Cup
(បាល់ទាត់)៖ ខ្សែបម្រើប្រយុទ្ធ Lucas Paqueta គឺជាតារារបស់ Premier League ចុងក្រោយ ដែលកំពុងប្រឈមមកបានទៅចូលរួមព្រឹត្តិការណ៍ World Cup ដែលនឹងរៀបចំនៅប្រទេសកាតា។
អ្នកចាត់ការរបស់ West Ham លោក David Moyes បានបញ្ជាក់ថា កីឡាករសញ្ជាតិប្រេស៊ីល Paqueta មានរបួសស្មាធ្ងន់ធ្ងរ កាលពីសប្ដាហ៍ប្រកួតស្មើគ្នា ជាមួយ Southampton។ កីឡាករវ័យ២៥ឆ្នាំ មិនបានបង្ហាញវត្តមានក្នុងការប្រកួត Premier League របស់ West Ham ទល់នឹង Liverpool កាលពីយប់មិញឡើយ ហើយគេ គ្រោងនឹងបន្តសម្រាកនៅខាងក្រៅទីលាន ដែលធ្វើឲ្យគេអាចនឹងមិនទៅលេងនៅ World Cup នៅខែវិច្ឆិកា ខាងមុខ។
ជុំវិញបញ្ហនេះលោក Moyes បានប្រាប់ Amazon Prime ថា៖« Paqueta មានបញ្ហារបួសធ្ងន់ធ្ងរ ហើយលោកក៏មិនទាន់ដឹងច្បាស់ថា គេត្រូវសម្រាកយូរប៉ុន្មានដែរ។ ក្រុមពិតជាខកចិត្ត ដែលបាត់បង់រូបគេដែលជាកីឡាករសំខាន់ក្នុងក្រុម»។
គួរបញ្ជាក់ថា Paqueta តែងតែស្ថិតក្នុងជម្រើសដំបូងរបស់ក្រុមជម្រើសជាតិប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Tite ព្រោះតែបង្ហាញទម្រង់លេងល្អ កាលគេលេងនៅ Lyon កាលពីរដូវកាលមុន។ ភាពលេចធ្លោក្នុងលីគបារាំង នេះហើយ ទើប West Ham ហ៊ានចំណាយដល់ទៅ៥១លានផោន ទិញរូបគេមកកាន់ទីក្រុងឡុងដ៏៕
សូមបញ្ចេញមតិនៅទីនេះ