ធ្ងន់កហើយ សុទ្ធ បញ្ចកា ថា គ្រូពេទ្យចិត្តធម៌រងបណ្តឹងពីនាង៥ករណី រួមនឹងបណ្តឹងរបស់នារីរងគ្រោះ៣០នាក់ថែមទៀត
កម្សាន្ត៖បើទោះបីលោកគ្រូពេទ្យ ហ៊ាង រតនា ហាក់រក្សាភាពស្ងប់ស្ងាត់ចំពោះការបើកកកាយរឿងរ៉ាវអាស្រូវជាបន្តបន្ទាប់របស់អ្នកនាង សុទ្ធ បញ្ចកា ក្តី តែយ៉ាងណា រឿងនេះមិនទាន់បញ្ចប់នៅឡើយទេ ។ អ្វីដែលចាប់អារម្មណ៍ក្រៅពីទទួលរង បណ្តឹងពីសំណាក់អ្នកនាង សុទ្ធ បញ្ចកា រហូតដល់ទៅ ៥ករណីហើយនោះ អ្នកនាងក៏បាននិយាយថា លោកគ្រូពេទ្យ ហ៊ាង រតនា ក៏ជាប់បណ្តឹងនារីរងគ្រោះចំនួន ៣០នាក់ផ្សេងទៀតដែរ ។
មកដល់ថ្ងៃទី២១តុលា ឆ្នាំ២០២២ នេះ ដំណឹងក្តៅលោកគ្រូពេទ្យចិត្តធម៌ ហ៊ាង រតនា ចាប់រំលោភក្មេងស្រីមិនទាន់គ្រប់ អាយុ អតីតជាអ្នកមើលថែកូនស្រីរបស់ខ្លួននោះ នៅតែជាប្រធានបទចាក់ដោតនៅលើបណ្តាញសង្គមនៅឡើយ ។ ក្នុងនោះក៏មានការចង់ឱ្យលោកគ្រូពេទ្យចេញមុខបកស្រាយចំពោះសាធារណជនក្នុងនាមលោកជាបុគ្គលដែលមានឈ្មោះល្បីនឹងមានរហស្សនាមជាគ្រូពេទ្យចិត្តធម៌ផងនោះ ។ ស្របពេលដែលមានការលើកឡើងថា ពេលនេះក្មេងស្រីរងគ្រោះដែលត្រូវលោកគ្រូពេទ្យចាប់រំលោភក៏បានដាក់ពាក្យបណ្តឹងរួចរាល់ដោយមានការគាំពារនឹងជ្រោមជ្រែងពីសំណាក់ស្ថាប័នមួយល្បីឈ្មោះមួយ ។
ស្រាប់តែនៅពេលនេះអតីតគូស្នេហ៍របស់លោកគ្រូពេទ្យអ្នកនាង សុទ្ធ បញ្ចកា បានទម្លាយក្នុងវីដេអូឡាយពេលថ្មីៗថា អ្នកនាងបានដាក់ពាក្យបណ្តឹងទៅលោកគ្រូពេទ្យចំនួន៥ករណី ដែលមានដូចជា ការប្រើអំពើហឹង្សា រំលោភផ្លូវភេទ ប្រមាថថ្នាក់ដឹកនាំ បង្ខំឱ្យលេងថ្នាំ និងបទលើ្មសមួយទៀត តែអ្នក នាងសុំមិនទាន់និយាយទេ ដោយទុកឱ្យលោកគ្រូពេទ្យភ្ញាក់ផ្អើលតែម្តង ។
ទន្ទឹមគ្នាដែលទម្លាយរឿងថ្មីៗធ្វើឱ្យអ្នកលេងបណ្តាញសង្គមកាន់តែចាប់អារម្មណ៍នោះអ្នកនាង សុទ្ធ បញ្ចកា បាននិយាយទៀតថា ក្រៅពីបណ្តឹងរបស់អ្នកនាងទាំង៥ហើយនោះ លោកគ្រូពេទ្យរូបនេះក៏ត្រូវទទួលរងបណ្តឹងពីសំណាក់នារីរងគ្រោះចំនួន ៣០នាក់បន្ថែមទៀត ប៉ុន្តែបណ្តឹងនោះ សុទ្ធ បញ្ចកា មិនបានបញ្ជាក់ថា ជាករណីអ្វីឡើយ ។
ថ្វីដ្បិតមានការបកអាក្រាតជាបន្តបន្ទាប់ពីសំណាក់អ្នកនាង សុទ្ធ បញ្ចកា ក្តី តែលោកគ្រូពេទ្យ ហ៊ាង រតនា មិនបានចេញមុខឆ្លើយឆ្លងនោះទេ ដោយ លោកបានបញ្ជាក់ជាចុងក្រោយកាលពីថ្ងៃទី១៩កន្លងមកថា ទុកឱ្យច្បាប់ជាអ្នកដោះស្រាយ។ ទោះយ៉ាងណាមហាជនជាច្រើននៅតែមានការចង់ដឹងថា តើអ្វីដែលអតីតគូស្នេហ៍លោកគ្រូពេទ្យបកអាក្រាតរឿងអាស្រូវកន្លងមកជាការពិតឬបែបណា ៕
សូមបញ្ចេញមតិនៅទីនេះ