FFC ប្រកាសកីឡាករបញ្ចប់ការសិក្សា នៅសាលាកីឡាបាល់ទាត់ជាតិបាទី ឆ្នាំ២០២២
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសពីការបញ្ចប់ការសិក្សា និងហ្វឹកហាត់របស់យុវជនចំនួន៩នាក់ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ បាទី គឺមានន័យថា ពួកគេដល់ពេលវេលា ដែលត្រូវប្រើចំណេះ និងជំនាញនៅក្នុងអាជីពជាអ្នកបាល់ទាត់ជាផ្លូវការ។
តាមរយៈការប្រកាសព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រនេះ FFC បានបញ្ជាក់ថា ចំនួន៩នាក់ ដែលបានក្រេបជញ្ជក់ចំណេះដឹងទាំងផ្នែកការសិក្សារៀនសូត្រ និងជំនាញបាល់ទាត់ អស់រយៈពេលជាច្រើនឆ្នាំនៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ នោះបានបញ្ចប់ការសិក្សា និងការហ្វឹកហាត់ជាផ្លូវការ។ កីឡាករទាំងនោះរួមមាន យ៉ង់ ភូមិន្ទ, អ៊ាវ សុវណ្ណរ៉ា, ហួត វ៉ាន់ណេត, ម៉េង សុភា និង សួន សាវឌី, រ៉េត លីហេង, ឃាន់ សុបិន, ហេង សុវណ្ណបញ្ញា និង ចាន់វិបុល ដាវីឌ។
ជាមួយគ្នានេះ FFC ក៏បានជូនដំណឹងដល់ក្លិប-សមាគមបាល់ទាត់ ជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានបំណងចង់បានអ្នកទាំង៩នាក់នេះ យកទៅលេងឱ្យក្លិប ឬសមាគមរបស់ខ្លួន សូមទាក់ទងមកសហព័ន្ធ៕
សូមបញ្ចេញមតិនៅទីនេះ