ក្លិបបាល់ទាត់ Al-Seeb របស់ប្រទេសអូម៉ង់ ក្លាយជាម្ចាស់ជើងឯក AFC Cup 2022
(បាល់ទាត់)៖លទ្ធផលវគ្គផ្ដាច់ព្រ័ត្រ AFC Cup ដែលធ្វើឡើងនៅកីឡដ្ឋាន Bukit Jalil National Stadium ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុម Al-Seeb របស់អូម៉ង់ បានយកឈ្នះក្រុម Kuala Lumpur City របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣ទល់០ ក្លាយជាម្ចាស់ពានកម្រិតទ្វីបអាស៊ី ២០២២។
បន្ទាប់ពីប្រកួតជម្រុះពីខែមេសា ក្នុងចំណោមក្លិប៤៤ មកពី២៧សហព័ន្ធ ជុំវិញទ្វីបមក ខណៈម្ចាស់ជើងឯកឆ្នាំនេះ បានទៅក្លិបមកពីប្រទេសអូម៉ង់ ហើយនេះជាលើកដំបូងហើយ ដែលក្លិបរបស់ប្រទេសអូម៉ង់ ឈ្នះជើងឯកតាំងពីពានរង្វាន់នេះ ចាប់តាំងពីបង្កើតឡើងដំបូង ក្នុងឆ្នាំ ២០០៤ មក។
ម្ចាស់គ្រាប់បាល់ជ័យជម្នះទាំង៣គ្រាប់របស់ Al-Seeb រកបានដោយកីឡាករ Al-Busaidi នៅនាទី ២២ កីឡាករ Al-Muqbalj នៅនាទី៣៧ និងកីឡាករ Al-Ghassani នៅនាទី៦៩ ខណៈការប្រកួតនេះ ដឹកនាំដោយលោកអាជ្ញាកណ្ដាល Shaun Evans ជនជាតិអូស្រ្តាលី ក្រោមក្រសែភ្នែកទស្សិនជនចូលទស្សនាផ្ទាល់ ២៧,៧២២នាក់។
គិតត្រឹមពេលនេះ គឺរយ:ពេល១៩ឆ្នាំ នៃពានរង្វាន់ AFC Cup ដំណើរការមកនេះ ក្រុម Al-Kuwait របស់គុយវែត និងក្រុម Al-Quwa Al-Jawiya ឈ្នះជើងឯកច្រើនជាងគេស្មើគ្នា ពោលគឺ ៣លើកម្នាក់។ ចំណែកក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ជាក្រុមតែមួយគត់របស់អាស៊ាន ដែលឈ្នះជើងឯកពានរង្វាន់នេះ គឺនៅឆ្នាំ២០១៥៕
សូមបញ្ចេញមតិនៅទីនេះ