មិនធម្មតា សារីកាព្រៃ Newcastle ឡើងមកលេង៤ នៅ PL ក្រោយឈ្នះ Spurs
(បាល់ទាត់)៖ ទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់ Newcastle United នៅដើមរដូវកាល បានបន្តជាមួយនឹងជ័យជម្នះលើ Spurs នាំពួកគេឡើងមកកាន់លេខ៤ ក្នុងតារាងពិន្ទុ Premier League។
សារីកាព្រៃ បានបើកការនាំមុខដល់ទៅពីរគ្រាប់ តាំងតែពីវគ្គទីមួយដោយខ្សែប្រយុទ្ធ Callum Wilson និង Miguel Almiron។ យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane រកបានមួយគ្រាប់សងវិញឲ្យ Spurs នៅវគ្គទីពីរ។ ប៉ុន្តែលទ្ធផល ២-១ បានបន្សល់រហូតដល់ចប់ការប្រកួត ធ្វើឲ្យ Newcastle បាន៣ពិន្ទុដ៏សំខាន់។
ខណៈនេះវាជាលើកដំបូងសម្រាប់ Newcastle បានឡើងមកកាន់ Top 4 ជាមួយការលេង១២ប្រកួត ចាប់តាំងពីខែមេសា ឆ្នាំ២០១២ ខណៈ Spurs ពេលនេះចាញ់២ប្រកួតចុងក្រោយរបស់ពួកគេ បន្តឈរលេខ៣។ Arsenal ក្រុមរួមទីក្រុងឡុងដ៏ជាមួយ Spurs បានស្គាល់រសជាតិស្មើជាលើកដំបូងក្នុងរដូវកាលនេះ ក្រោយលេងស្មើគ្នា ១-១ ជាមួយ Southampton។
តែក្រុមលោក Mikel Arteta នៅតែបន្តឈរលេខ១ ក្នុងតារាងពិន្ទុ Premier League ក្រោយលេខ១១ប្រកួត ឈ្នះ៩ ស្មើ១ និងចាញ់១ មាន ២៨ពិន្ទុ គម្លាតលើក្រុមលេខពីរ Manchester City ២ពិន្ទុ៕
សូមបញ្ចេញមតិនៅទីនេះ