រូបថតមួយសនឹ្លករបស់ ណុប បាយ៉ារិទ្ធ មានអ្នកLike ច្រើនលើសលុបពេកដល់ថ្នាក់អ្នកគាំទ្រសួរបែបដុតថា!
កម្សាន្ត៖ប្រឡូកក្នុងសិល្បៈច្រើនឆ្នាំតែតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ នៅតែទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជន នឹងឈរជើងបានយ៉ាងមាំ នៅក្នុងផលិតកម្មយក្សមួយនេះ ។ មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយឃើញរូបភាពរបស់លោក ណុប បាយ៉ារិទ្ធ មួយសន្លឹកមានអ្នកLikeរហូតដល់ 25K ដែលឃើញថាជាចំនួនមួយច្រើនខ្លាំងដល់ ថ្នាក់មានអ្នកខមិនបែបឌឺដងថាបង boost មែន?
ដ្បិតមិនសូវមានបទចម្រៀងថ្មីៗបំបុកទីផ្សារដូចមុនក៏ពិតមែន តែតារាចម្រៀងមុខក្មេងសំឡេងចាស់ ណុប បាយ៉ារិទ្ធ នៅតែមានសន្ទុះទីផ្សារខ្ពស់ដោយលោក ងាកមកកើបប្រាក់តាមរយៈការប្រគំតន្រ្តីនៅតាមបណ្តារខេត្តនានា។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រនៅតែស្រឡាញ់ចូលចិត្ត ណុប បាយ៉ារិទ្ធ នោះដោយសារលោកតែង តែងផ្តល់ជាបទពិសោធន៍ល្អៗដល់តារាជំនាន់ក្រោយក្នុងនាមជាគណៈកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀងនាពេលកន្លងមក ។
មិនខុសពីតារាដទៃឡើយដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយហ្វេន ហ្វេនលោក ណុប បាយ៉ារិទ្ធ តែងចែករំលែករូបភាពស្អាតៗនៅក្នុងគណនីយផ្ទាល់ខ្លួនរបស់លោក។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក ណុប បាយ៉ារិទ្ធ បានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងពេលដែលលោកបានចូលរួមនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អតីតតារាសម្តែងនិងចម្រៀង ជាតិ សុច្ចកា។ ក្នុងចំណោមរូបភាព៥សន្លឹករបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ មានរូបភាពមួយសន្លឹកទទួលបានការស្រឡាញ់ចូលចិត្តជាខ្លាំងពីសំណាក់ហ្វេន ហ្វេនដោយ ទទួលបានការចុចស៊ែរ និង Like រហូតដល់ទៅ 25 K ដែលជាចំនួនច្រើនលើសលប់ ។
ដោយសារទទួលបានការ Like ច្រើនបែបនេះតារាចម្រៀងដែលមានសម្បុរស្បែកសខ្ចីមិនចាញ់នារីៗនោះក៏បានសម្តែងការអរគុណដល់អ្នកគាំទ្រដែលបានស្រឡាញ់ចូលចិត្តដល់រូបភាពមួយសន្លឹករបស់លោក។ ប៉ុន្តែក្នុងនោះលោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយមានអ្នកខមិនម្នាក់សួរថា «បងboost មែន» តែ ណុប បាយ៉ារិទ្ធ បានតបវិញថា«អត់ប្រកាន់ទេបងឆ្លើយប្រាប់វិញធ្វើឱ្យតែល្អឱ្យ តែមហាជនស្រឡាញ់មិនបាច់អស់លុយboost ទេ»។
គិតមកដល់បច្ចប្បន្នតារាចម្រៀង ណុប បាយ៉ារិទ្ធ មានវ័យជាង ៤០ឆ្នាំទៅហើយ តែបើនិយាយពីសម្រស់និងមុខមាត់របស់តារាចម្រៀងរូបនេះវិញនៅតែស្រស់សង្ហានិងក្មេងដដែល ។ មួយវិញទៀតអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចង់ដឹងនោះថាតើពេលណាទើប ណុប បាយ៉ារិទ្ធ រៀបការ? តើអ្នកណាជាអនាគតភរិយារបស់លោក?
សូមបញ្ចេញមតិនៅទីនេះ