Lewandowski រកបានគ្រាប់ទី១២ ខណៈ Barca លត់ Bilbao ៤-០
(បាល់ទាត់)៖ ខ្សែប្រយុទ្ធ Robert Lewandowski រកបានគ្រាប់ទី១២ ក្នុងចំណោម១១ប្រកួតនៅ La Liga នឹងជួយ Barcelona យកឈ្នះ Athletic Bilbao ៤-០ បន្តតាមពីក្រោយ Real Madrid។
ខ្សែបម្រើប្រយុទ្ធ Ousmane Dembele ជាអ្នករកបានគ្រាប់ទីមួយឲ្យ Barca ក្រោយមានការបញ្ជូនពី Lewandowki។ ខ្សែការពារ Sergi Roberto បានបន្ថែមគ្រាប់ទីពីរ មុនពេល Lewandowki ទម្លុះសំណាញ់គ្រាប់ទីបី បន្ទាប់ពីមានការបោះឲ្យដោយ Dembele វិញម្ដង។
ខ្សែប្រយុទ្ធ Ferran Torres ដែលប្ដូរចូលជំនួស Pedri ជាអ្នករកបានគ្រាប់ទី៤ ជួយ Barca បាន៣ពិន្ទុបន្ថែម។ ជ័យជម្នះនេះ Barca នៅតែបន្តដេញតាម Real Madrid ដែលបានយកឈ្នះ Sevilla ៣-១ កាលពីថ្ងៃសៅរ៍។
Madrid ពេលនេះ កំពុងឈរនៅកំពូលតារាង La Liga មាន៣១ពិន្ទុ ពីការលេង ១១ប្រកួត ខណៈ Barcelona នៅលេខពីរ មាន ២៨ពិន្ទុ។ Atl Madrid នៅលេខបី មាន ២៣ពិន្ទុ ស្របពេលដែល Real Sociedad នៅបួន មាន ២២ពិន្ទុ៕
សូមបញ្ចេញមតិនៅទីនេះ