Middlesbrough តែងតាំង Carrick ជាគ្រូបង្គោលថ្មី
Middlesbroughក្លិបនៅក្របខណ្ឌ Championship បានតែងតាំងអតីតកីឡាកររបស់ Manchester United និងជម្រើសជាតិអង់គ្លេស Michael Carrick ជាគ្រូបង្គោលថ្មី។
Carrick វ័យ៤១ឆ្នាំមិនពាក់ព័ន្ធនឹងការប្រកួតចាប់តាំងពីចាកចេញពី Old Trafford បន្ទាប់ពីដឹកនាំបាន៣ប្រកួតក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្ន ក្រោយលោក Ole Gunnar Solskjaer ត្រូវបណ្ដេញចេញពីតួនាទី។
Middlesbrough គ្មានអ្នកចាត់ការអចិន្ត្រៃយ៍ចាប់តាំងពីលោក Chris Wilder ត្រូវក្លិបបញ្ចប់តួនាទី ហើយលោក Leo Percovich ឡើងកាន់ជាអ្នកចាត់ការបណ្ដោះអាសន្ន។ ការប្រកួតដំបូងរបស់ Carrick នឹងត្រូវដឹកនាំ Middlesbrough ប៉ះ Preston ក្នុងក្របខណ្ឌ Championship ចុងសប្ដាហ៍នេះ។
ក្រោយមានការតែងតាំង Carrick បាននិយាយថា Middlesbrough គឺជាក្លិបអាជីពដំបូងដែលគេធ្លាប់លេងឲ្យកាលពីអាយុ៩ឆ្នាំ។ ហើយពិតជាអារម្មណ៍ពិសេសក្នុងការត្រឡប់មកវិញក្នុងនាមជាគ្រូបង្គោល។ និយាយពីអាជីពជាកីឡាករ Carrick ធ្លាប់លេងឲ្យ West Ham, Spurs និង Manchester United៕
សូមបញ្ចេញមតិនៅទីនេះ