Messi ធ្វើបានកំណត់ត្រាមួយ ក្រោយជួយ PSG កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UCL
(បាល់ទាត់)៖ ខ្សែបម្រើប្រយុទ្ធ Lionel Messi រកបានពីរគ្រាប់ម្នាក់ឯង ជួយ Pasris St-Germain បំបាក់ Maccabi Haifa លទ្ធផល ៧-២ បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League។
៥គ្រាប់ផ្សេងទៀតរបស់ក្លិបអ្នកមាន PSG រកបានដោយខ្សែប្រយុទ្ធ Kylian Mbappe ២គ្រាប់ Neymar និង Carlos Soler ធ្វើបានម្នាក់មួយគ្រាប់ និងកីឡាករ Shon Goldberg របស់ Maccabi Haifa ធ្វើឲ្យចូលទីខ្លួនឯងមួយគ្រាប់។ កីឡាករ Atzili និង Pierrot ជាអ្នករកគ្រាប់ឲ្យក្រុមមកពីអ៊ីស្រាអែល។
ការរកបាន២គ្រាប់បន្ថែមរបស់ Messi បានធ្វើឲ្យគេក្លាយជាកីឡាករដំបូងរកបាន៨០គ្រាប់ក្នុ ងវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ UCL។ ជ័យជម្នះនេះមានន័យថា PSG មានពិន្ទុគ្រប់គ្រាន់អាចឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ជាមួយ Benfica ដែលនៅពូល H ជាមួយគ្នា។
ក្នុងពូល H នេះ Juventus និង Maccabi Haifa បានដឹកដៃគ្នាធ្លាក់ចេញពី UCL ហើយ ក្រោយលេង៥ប្រកួតក្នុងពូលមាន ៣ពិន្ទុដូចគ្នា។ នេះជាលើកដំបូងចាប់តាំងពីរដូវកាល ២០១៣-១៤ ដែល Juventus មិនបានឡើងទៅកាន់ជុំចាញ់ធ្លាក់នៃពានរង្វាន់ Champions League៕
សូមបញ្ចេញមតិនៅទីនេះ