រ៉េត ស៊ូហ្សាណា ស្កាត់ទៅជួបតារាចម្រៀងប្រុស ស្រឡាញ់ក្នុងបេះដូង ដល់ សិង្ហបុរី តែចុងក្រោយបានត្រឹមខកចិត្ត
កម្សាន្ត៖ដ្បិតមមាញឹកខ្លាំងក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបស្រស់វ័យក្មេង រ៉េត ស៊ូហ្សាណា សុខចិត្តចំណាយពេលវេលាទៅប្រទេសសិង្ហបុរីក្នុងគោលបំណងមកមើល ការប្រគំតន្រ្តីរបស់តារាចម្រៀងលំដាប់ពិភពលោក Jastin Bieber នៅក្នុងថ្ងៃទី ២៥នេះ តែគួរឱ្យស្តាយ រ៉េត ស៊ូហ្សាណា បានត្រឹមខកបំណង ។
គ្រាន់តែជំងឺកូវីដ ១៩ស្ងប់ស្ងាត់ភ្លាមតារាចម្រៀងរូបស្រស់មុខមានមន្តស្នេហ៍ រ៉េត ស៊ូហ្សាណា បាននាំក្រុមគ្រួសារដើរលំហែនៅតាមបណ្តារប្រទេសជិតខាង ជាបន្តបន្ទាប់យ៉ាងរីករាយ ។ តែអ្វីដែលកត់សម្គាល់ក្នុងពេលនេះដែរ រ៉េត ស៊ូហ្សា ណា រួមនឹងលោកឪពុកអ្នកម្តាយ និងបងស្រីបានធ្វើដំណើរទៅប្រទេសសិង្ហបុរីហើយ តែ យ៉ាងណាតារាចម្រៀងរូបនេះបានរៀបរាប់ប្រាប់អ្នកគាំទ្រថា នាងពិតជាមានអារម្មណ៍សេដខ្លាំងណាស់ ព្រោះការមកលេងនៅប្រទេសសឹង្ហបុរី ក្នុងគោលបំណងសំខាន់ គឺមកទស្សនាការប្រគំតន្រ្តីរបស់តារាចម្រៀងលំដាប់ពិភពលោក ដែលនាងស្រឡាញ់គាំទ្រពេញបេះដូង គឺលោក Jastin Bieber ដែលនឹងរៀបចំធ្វើឡើងនៅក្នុងថ្ងៃទី ២៥ នេះ តែគួរឱ្យស្តាយតារាចម្រៀង Jastin Bieber បានលុបចោលការប្រគំតន្ត្រីនេះទៅវិញ។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានលើកឡើងថា ដោយសារនាងជាហ្វេនរបស់តារាចម្រៀង Jastin Bieber ជាយូរឆ្នាំមកហើយទើបសុខចិត្តទុក ការងារមួយឡែកនឹងបានកក់សំបុត្រដើម្បីមកមើលការច្រៀងរបស់អាយដលនៅប្រទេសសិង្ហបុរី ។ តាមពិត រ៉េត ស៊ូហ្សាណា បានដឹងការលុបចោល ការប្រគំតន្រ្តីរបស់ Jastin Bieberហើយ តែយ៉ាងណានាង និងក្រុមគ្រួសារត្រូវតែមកដោយសារបានកក់នូវសណ្ឋាគារនិងសំបុត្រយន្តហោះរួចរាល់ហើយ។ទោះបង្ហាញអារម្មណ៍រីករាយនៅក្នុងដំណើរកម្សាន្តជាមួយក្រុមគ្រួសារនៅប្រទេសដ៏ស្រស់ស្អាតមួយនេះក្តី តែ រ៉េត ស៊ូហ្សាណា នៅតែបង្ហាញការសោកស្តាយដោយមិនអាចបានជួប អាយដលក្នុងក្តីស្រមៃរបស់ខ្លួននៅក្នុងការប្រគំតន្រ្តីដ៏ធំនៅប្រទេសសិង្ហបុរី ។
រ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកតារាចម្រៀងវ័យក្មេងដែលមានទាំងព្រម មិនថាសមត្ថភាពឬរូបសម្រស់នោះទេ ។ មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណាះទេ រ៉េត ស៊ូហ្សាណា ក៏ក្តោបបានស្ប៉តពាណិជ្ជកម្មធំៗក្នុងតម្លៃខ្លួនខ្ពស់មិនចាញ់ តារារៀមច្បងប៉ុន្មានឡើយ៕
សូមបញ្ចេញមតិនៅទីនេះ