ក្លិបយក្សរបស់ម៉ាឡេស៊ី Johor Darul Ta'zim នឹងធ្វើការប្រកួតមិត្តភាពទល់នឹង Borussia Dortmund
ក្លិបបាល់ទាត់ Borussia Dortmund សមាជិកលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ គ្រោងនឹងធ្វើដំណើរមកកាន់តំបន់អាស៊ានអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ដើម្បីប្រកួតមិត្តភាពអន្តរជាតិចំនួន៣ប្រកួត។
កាលវិភាគប្រកួតរបស់ក្លិបបាល់ទាត់ Borussia Dortmund៖
-ថ្ងៃទី២៤ ខែវិច្ឆិកា Borussia Dortmund vs Lion City Sailor របស់សិង្ហបុរី
-ថ្ងៃទី២៨ ខែវិច្ឆិកា Borussia Dortmund vs Johor Darul Ta’zim
របស់ម៉ាឡេស៊ី
-ថ្ងៃទី៣០ ខែវិច្ឆិកា Borussia Dortmund vs ក្រុមជម្រើសជាតិវៀតណាម។
ដើមឡើយក្លិបបាល់ទាត់ Borussia Dortmund ក៏មានគម្រោងទៅលេងមិត្តភាពនៅប្រទេសឥណ្ឌូនេស៊ី ជាផ្នែកនៃដំណើរកម្សាន្តជាលក្ខណ: Tour របស់ពួកគេ។
ប៉ុន្តែឥឡូវនេះពួកគេបានបង្ហើបថាការប្រកួតមិនអាចប្រព្រឹត្តទៅបានទៀតទេ ដោយសារបទប្បញ្ញត្តិរបស់រដ្ឋាភិបាលក្នុងការពង្រឹងវិធានការសន្តិសុខក្នុងកីឡដ្ឋានបាល់ទាត់ បន្ទាប់ពីសោកនាដកម្មដែលបានកើតឡើងអំឡុងការប្រកួតករណីប៉ះទង្គិច និងរត់ជាន់គ្នា ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ជាង ១៧៥នាក់ និងរបួស ១៨០នាក់ នៅកីឡដ្ឋាន Kanjuruhan ក្នុងខេត្តជ្វាខាងកើត East Java ប្រទេសឥណ្ឌូណេស៊ី ជំនួបរវាងក្រុម Arema FC ទល់នឹង Persebaya Surabaya លីគកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី Liga 1៕
សូមបញ្ចេញមតិនៅទីនេះ