ព្រហស្បតិ៍ , 03 វិច្ឆិកា 2022
កំពុងពរពោះ ទេព បូព្រឹក្ស បង្ហោះសារលែងចង់កើតជាមនុស្ស ខណៈ ជី ដេវីត កំពុង Diss ជាមួយ វណ្ណដា
កម្សាន្ត៖ ខណៈសង្គ្រាម Diss Track រវាងតារាចម្រៀងរ៉េបប្រចាំប្រទេស វណ្ណដា និង ជី ដេវីត កំពុងផ្អើលបណ្តាញសង្គម ស្រាប់តែតារាចម្រៀង ទេព បូព្រឹក្ស គូស្នេហ៍ ជី ដេវីត ដែលកំពុងមានផ្ទៃពោះបានបង្ហោះសារចាក់ដោតមួយថា កើតជាតិណាៗលែងប្រាថ្នា កើតជាមនុស្សទៀត ទៅរកភពណាដែលគ្មានភាពច្រណែនឈ្នានីស។
កាលពីយប់ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២២ នេះ តារាចម្រៀង ជី ដេវីត បាន Diss Track ទៅ វណ្ណដា វិញមានចំណងជើងថា «ចុម អាអូនអត់ដេក» ឆ្លើយតបទៅបទ «J+0 II» របស់វណ្ណដា ដែលបានចេញកាលយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។
ការចេញតបតបែបនេះ កាន់តែធ្វើឱ្យបណ្តាញសង្គមប្រមូលផ្តុំដោយមតិវែកញែក ជាច្រើនពីអ្នកគាំទ្រទាំងភាគីសងខាង ឌឺដងពាក្យសម្តីទៅវិញទៅមកមិនថា នៅលើ ហ្វេកប៊ុកឬនៅលើតិកតុកឡើយ។
ទន្ទឹមនឹងសង្រ្គាម DISS TRACK វិលត្រឡប់មកវិញគេសង្កេតឃើញ តារាចម្រៀង ទេព បូព្រឹក្ស កំពុងពរពោះកូនដំបូងជាមួយ ជី ដេវីត បានបង្ហោះសារយ៉ាងកំសត់នៅលើ Story IG របស់នាងកាលពីម្សិលមិញនេះ មុន ជី ដេវីត ទម្លាក់បទតបទៅ វណ្ណដា។
ក្នុងសារក្រៀមក្រំរបស់ ទេព បូព្រឹក្ស ខាងលើនេះបានរៀបរាប់ថា « ហឹមកើតជាតិណាៗមិនប្រាថ្នា កើតជាមនុស្សទេ សូមឲ្យទៅកាន់ភពណាដែល លែងកើតមកទៀត គ្មានភាពឈឺចាប់គ្មានការច្រណែនឈ្នានីសគ្មានការ ស្អប់ គ្មានការ ស្រលាញ់គ្មានការចង់មានចង់បានសូមព្រះប្រទានពរនេះឲ្យខ្ញុំផង» ។
ក្រោយពីបញ្ចេញសារបែបនេះ អ្នកគាំទ្រ ក៏ព្រួយបារម្ភពីសុខភាព ទេព បូព្រឹក្ស ដូចគ្នាព្រោះពេលនេះនាងកំពុងតែមានផ្ទៃពោះ ខណៈគូស្នេហ៍ ក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម ៕
សូមបញ្ចេញមតិនៅទីនេះ