ទោះបីមានរបួសបារាំងនៅតែកោះហៅ Varane ទៅលេង World Cup
បារាំងបានចេញបញ្ជីឈ្មោះកីឡាករទាំង២៥រូបដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា ក្នុងនោះគេក៏ឃើញមានឈ្មោះខ្សែការពារ Raphael Varane ផងដែរ។
បារាំងកំពុងសម្លឹងការពារតំណែងជើងឯក បន្ទាប់ពីខ្លួនឈ្នះពាន World Cup កាលពីឆ្នាំ២០១៨។ លោក Didier Deschamps បានកោះហៅកីឡាករដែលមានគុណភាពមកទាំងអស់ ក្នុងនោះកីឡាករដែលកំពុងមានរបួសរបស់ក្លិប United ខ្សែការពារ Varane ក៏មានឈ្មោះក្នុងបញ្ជីដែរ។
ខ្សែការពារកណ្ដាលរូបនេះបានសម្រាកជាច្រើនសប្ដាហ៍ ក្រោយមានរបួសសរសៃពួរ និងធ្វើឲ្យមានមន្ទិលសម្រាប់ការទៅលេង World Cup។ ប៉ុន្តែពេលនេះ Varane មានឈ្មោះទៅប្រទេសកាតាជាផ្លូវការ ដើម្បីជួយក្រុមការពារជើងឯក។ ខ្សែបម្រើ Eduardo Camavinga ក៏ត្រូវបានកោះហៅដូចគ្នា ត្បិតធ្លាប់មានសេចក្ដីរាយការណ៍ក្នុងប្រទេសបារាំងថា គេមិនអាចទៅ World Cup។
យ៉ាងណាក្ដី ក្នុងបញ្ជីគឺឈ្នោះគ្មានចន្លោះសម្រាប់អ្នកចាំទី Mike Maignan របស់ AC Milan និងខ្សែការពាររបស់ Real Madrid កីឡាករ Ferland Mendy ឡើយ។ កីឡាករល្បីឈ្មោះមួយចំនួនទៀតដូចជា Anthony Martial, Wissam Ben Yedder, Lucas Digne សុទ្ធតែគ្មានឈ្មោះទៅកាតា៕
សូមបញ្ចេញមតិនៅទីនេះ