EA Sports ទាយថាក្រុមជម្រើសជាតិអាហ្សង់ទីន គឺជាម្ចាស់ជើងឯក FIFA World Cup 2022
EA Sports បានប្រើកម្មវិធី Simulation ទាយថាក្រុមជម្រើសជាតិអាហ្សង់ទីន នឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។
អ្វីគួរឲ្យចាប់អារម្មណ៍នោះគឺ EA Sports ធ្លាប់ព្យាករណ៍ត្រូវ៣លើកមកហើយ៖
-FIFA World Cup 2010 អ៉េស្បាញ
-FIFA World Cup 2014 អាល្លឺម់ង់
-FIFA World Cup 2018 បារាំង
-ខណ: FIFA World Cup 2020 ព្យាករណ៍ថាអាហ្សង់ទីន។
តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា។
ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni ស្ថិតនៅពូល C ជាមួយ ម៉ិកស៊ិក, ប៉ូឡូញ និង អារ៉ាប៊ីសាអូឌីត។ ខណ:ត្រូវប្រកួតបើកឆាក អាហ្សង់ទីន ត្រូវជួបជាមួយ អារ៉ាប៊ីសាអូឌីត នៅកីឡដ្ឋាន Lusail Iconic វេលាម៉ោង ៥:០០ល្ងាច ម៉ោងនៅកម្ពុជា។
ខាងក្រោមនេះគឺលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង៨៖
ពូល A៖ កាតា (ម្ចាស់ផ្ទះ), ហូឡង់, សេណេហ្គាល់, អេក្វាឌ័រ
ពូល B៖ អង់គ្លេស, សហរដ្ឋអាមេរិក, អ៊ីរ៉ង់, វេលស៍
ពូល C៖ អាហ្សង់ទីន, ម៉ិកស៊ិក, ប៉ូឡូញ, អារ៉ាប៊ីសាអូឌីត
ពូល D៖ បារាំង, ដាណឺម៉ាក, ទុយនីស៊ី, អូស្ត្រាលី
ពូល E៖ អេស្ប៉ាញ, អាល្លឺម៉ង់, ជប៉ុន, កូស្តារីកា
ពូល F៖ បែលហ្សិក, ក្រូអាត, ម៉ារ៉ុក, កាណាដា
ពូល G៖ ប្រេស៊ីល, ស្វីស, ស៊ែប៊ី, កាមេរូន
ពូល H៖ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង, ហ្គាណា៕
សូមបញ្ចេញមតិនៅទីនេះ