Eto’o ព្យាករណ៍ថាកាមេរូន នឹងលើកពាន World Cup ក្រោយឈ្នះម៉ារ៉ុក ក្នុងវគ្គផ្ដាច់ព្រ័ត្រ
Samuel Eto’o ប្រធានសហព័ន្ធកីឡបាល់បាល់ទាត់កាមេរូន (FECAFOOT) បានព្យាករណ៍ថាកាមេរូន នឹងក្លាយជាម្ចាស់ជើងឯក FIFA World Cup 2022 នៅប្រទេសកាតា ដោយយកឈ្នះ ម៉ារ៉ុក ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
លោក Eto’o បានថ្លែងដូច្នេះថា៖«អាហ្រ្វិកតែងតែមានសក្តានុពលក្នុងការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែយើងតែងតែបង្ហាញមុខមិនសូវបានល្អឡើយ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ក្រុមមកពីអាហ្រ្វិកទទួលបានបទពិសោធន៍កាន់តែច្រើនឡើង ហើយខ្ញុំគិតថាពួកគេត្រៀមខ្លួន មិនត្រឹមតែចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីឈ្នះវាផងដែរ។ កាមេរូន នឹងឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup»។
អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកាមេរូនរូបនេះបានជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡបាល់បាល់ទាត់កាមេរូន កាលពីថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ដោយទទួលបានការគាំទ្រ៤៣សំឡេងពីសមាជិក។
កាលនៅជាកីឡាករ Eto’o ធ្លាប់លេងឲ្យក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុបដូចជា៖
– ១៩៩៧-២០០០ Real Madrid
– ២០០៤-២០០៩ Barcelona
– ២០០៩-២០១១ Inter Milan
– ២០១៣-១៤ Chelsea
– ២០១៤-១៥ Everton
– ២០១៨-១៩ Qatar SC និងក្លិបជាច្រើនផ្សេងទៀត ខណ:ក្នុងក្រុមជម្រើសជាតិកាមេរូន រូបគេធ្លាប់បង្ហាញខ្លួនសរុប១១៨លើក ស៊ុតបញ្ចូលទី៥៦គ្រាប់ ជួយឲ្យកាមេរូនឈ្នះពាន African Cup ២ដងនៅឆ្នាំ ២០០០ និង ២០០៦។
ក្រុមជម្រើសជាតិកាមេរូន ស្ថិតនៅពូល G ជាមួយជើងខ្លាំង ប្រេស៊ីល, ស្វីស និង ស៊ែប៊ី ដោយឡែកក្រុមជម្រើសជាតិម៉ារ៉ុក ស្ថិតនៅពូល F ជាមួយ បែលហ្សិក, ក្រូអាត និង កាណាដា ខណ:ពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ។
ក្រុមជម្រើសជាតិកាមេរូន ក្រោមការដឹកនាំរបស់លោក Rigobert Song នឹងត្រូវជួបបើកឆាកជាមួយ ស្វីស នៅកីឡដ្ឋាន Al Janoub វេលាម៉ោង ៥:០០ល្ងាច ម៉ោងនៅកម្ពុជា៕
សូមបញ្ចេញមតិនៅទីនេះ