ទាំង ធឿន ធារ៉ា និងគ្រូ ដាក់គោលដៅមុតមាំថា នឹងឡើងទៅប៉ះ សៃយោគ ដើម្បីគ្រងខ្សែក្រវាត់ឲ្យបាន
លោក អេ ភូថង ជឿថា សិស្សរបស់ខ្លួនកីឡាករ ធឿន ធារ៉ា នឹងយកឈ្នះការប្រកួតនៅជុំទី១ ដើម្បីឡើងទៅប៉ះ សៃយុគ សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ ថៃហ្វៃ ប្រភេទទម្ងន់៧២គីឡូក្រាម ខណៈសាមីខ្លួនកូនអ្នកព្រៃវែង បានតាំងចិត្តយ៉ាងមុតមាំថា នឹងគ្រងខ្សែក្រវាត់មួយនេះឲ្យបាន ដើម្បីបង្ហាញគុនខ្មែរលើសង្វៀនលំដាប់របស់ថៃមួយនេះ។
ក្នុងបទសម្ភាសន៍ជាមួយ Lee News អតីតជើងខ្លាំងប្រចាំប្រទេសកម្ពុជាលោក អេ ភូថង បានរៀបរាប់ឲ្យដឹងថា៖ « ដាក់ វីដេអូ សម្ភាសន៍ចូលត្រង់ចំណុច (បើតាមខ្ញុំ...ខ្ញុំចង់ឲ្យ ធារ៉ា ប៉ះ សៃយុគ មុន ព្រោះ…ដល់ពេលដែលយើងប៉ះ សៃយុគ មុន យើងត្រៀមលក្ខណៈ ទៅហើយអត់ទាន់ឈឺអាហ្នឹងវៃគ្នាល្អ១០០%ម៉ង… ហើយធារ៉ាក៏មែនកីឡាថយវ៉ៃដែរ ខ្ញុំថាពីណាភ្លាត់ស្នៀតមុនដឹងចាញ់ហើយ) »។
អតីតអ្នកលេងកែងឆេះជង្គង់ហោះដដែលបន្ថែមថា ធារ៉ា បានធ្វើការហ្វឹកហាត់ពេញលេញល្អណាស់ ហើយការចេញទៅលើកនេះលោកក៏ជឿលើសិស្សរបស់ខ្លួន នឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន « ដាក់វីដេអូសម្ភាសន៍ចូល ត្រង់ (ទោះបីយើងមិនបានគ្រប់១០០%ក៏ដោយតែយើងខំប្រឹងឲ្យល្អ… ខ្ញុំថាលើកហ្នឹងខ្ញុំទៅគាត់មានទឹកចិត្តអោយ ធារ៉ា គាត់សប្បាយចិត្តមានទឹកចិត្តប្រកួត)។
ងាកមកកាន់កីឡាករ ធឿន ធារ៉ា វិញបានសម្ដែងការប្ដេជ្ញាចិត្តខ្ពស់មែនទែន ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំ គឺការរៀបចំដណ្ដើមខ្សែក្រវាត់ ថៃហ្វៃ បែបនេះ។ រហូតមកដល់ពេលនេះរូបគេបានហ្វឹកហាត់យ៉ាងល្អ បើទោះមិនទាន់ដឹងសមត្ថភាពដៃគូបរទេសដែលខ្លួនត្រូវប៉ះនៅជុំទី១ច្បាស់ក៏ដោយ។
ជើងខ្លាំងក្នុងប្រភេទទម្ងន់៧២គីឡូក្រាមបានរៀបរាប់ពីការតាំងចិត្តរបស់ខ្លួនបែបនេះថា «ដាក់វីដេអូសម្ភាសន៍ចូលត្រង់ ខ្ញុំដាក់ចិត្តថា សម្រាប់ការចេញទៅលើកនេះ…ទទួលបានលទ្ធផលល្អ… ។ ...ការទៅជួយឲ្យទឹករបស់លោកគ្រូ អេ ភូថង គាត់ជួយមើលប្លង់ពីក្រោម និយាយប្រាប់ខ្ញុំទៅ ខ្ញុំអាចមានជំនឿចិត្តច្រើន។ ភាគច្រើនពេលគាត់មើល ពីក្រោម...»។
កីឡាករដែលធ្លាប់ចេញទៅវ៉ៃនៅ ជប៉ុន និងថៃ រូបនេះបាននិយាយពីការប៉ះ សៃយុគ ថា បើសិនជារូបគេអាចឈ្នះបារាំង ហើយឡើងទៅប៉ះជើងខ្លាំងលំដាប់A របស់ថៃរូបនេះមែន គេមានជំនឿចិត្តរហូតដល់ ៧០ % ក្នុងការយកឈ្នះដៃគូ។ (ដាក់ វីដេអូសម្ភាសន៍ចូល)។
ជាចុងក្រោយគេបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកខ្សែក្រវាត់មួយនេះឲ្យបានត្រឡប់មកស្រុកកំណើតវិញ៕
សូមបញ្ចេញមតិនៅទីនេះ