សួស វីសា ជម្នះឡើងឆាកតន្រ្តីវិញ តែស្ថិតក្នុងបំរាមគ្រូពេទ្យ ហាមមិនឱ្យប្រើសំឡេង បើចង់បានស្ថានភាពដូចដើម
កម្សាន្ត៖ តារាចម្រៀង សួស វីសា បានបាត់មុខពីឆាកតន្រ្តីរយៈពេលប្រមាណជិត៣ឆ្នាំមកហើយ ដោយសារបំពេញតួនាទីជាម្តាយ និងមានបញ្ហាបំពង់កធ្ងន់ធ្ងរ ដោយត្រូវចេញទៅព្យាបាលនៅប្រទេស ថៃ ជាច្រើនដង។ ទើបតែនៅចុងឆ្នាំ២០២២នេះ សួស វីសា បានប្រកាសវិលត្រលប់មកកាន់ឆាកតន្រ្តីវិញ ក្រោយពីនាងចេញទៅព្យាបាលជំងឺបំពង់កនៅ ថៃ បានជោគជ័យ។
សួស វីសា គឺជាតារាចម្រៀងមួយរូបដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់មហាជន ប៉ុន្តែទន្ទឹមការទទួលបានប្រិយភាពតារាចម្រៀងរូបនេះបានឃ្លាតពីអាជីពសិល្បៈអស់ពេលប្រមាណជាជិត៣ឆ្នាំមកហើយ ក្រោយពីត្រូវបំពេញតួនាទីជាម្តាយ និងរវល់មុខជំនួញផ្ទាល់ខ្លួន រួមផ្សំមានបញ្ហាបំពង់កធ្ងន់ធ្ងរ រហូតត្រូវចេញទៅព្យាបាលនៅប្រទេសថៃជាច្រើនដងផងនោះ ទើបនាងផ្អាកពីជីពសិល្បៈ។
តារាចម្រៀងខាងលើរៀបរាប់បន្តទៀតថា «អាជីពខ្ញុំត្រូវប្រើសំឡេងប្រើបំពង់ក ចុះបើអត់អោយប្រើគិតយ៉ាងមិចវិញទៅលោកព្រះ?? តែមិនអីទេ ព្រោះពេលនេះវាប្រសើរឡើងច្រើនហើយ ហើយខ្ញុំក៏ដឹងវិធីដើម្បីជួយខ្លួនឯងច្រើនដែរអញ្ចឹងគួរតែមិនជាបញ្ហាធំដុំអីទៀតទេ No problem Now I’m okអរគុណ My Fansដែលរង់ចាំខ្ញុំ ហើយក៏អរគុណចំពោះការលើកទឹកចិត្ត អរគុណដែលនៅតែស្រលាញ់ខ្ញុំ»។
បន្ទាប់ពី សួស វីសា បានប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនដូច្នេះហើយ អ្នកគាំទ្របានខំមិនជូនពរឱ្យតារាស្រីរូបនេះឆាប់ជាសះស្បើយដាច់ពីជំងឺ ព្រោះពួកគេមិនចង់ឱ្យ សួស វីសា ផ្អាកពីសិល្បៈដូចកាលពីកន្លងមក៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/leenewskomsan/videos/682407776561947/
សូមបញ្ចេញមតិនៅទីនេះ