ស្ងាត់ៗ Beckham លួចទាក់ទងត្រៀមយក Ronaldo ទៅលេងនៅអាមេរិក
David Beckham ត្រូវបានរាយការណ៍បានបង្កើតរឿងភ្ញាក់ផ្អើលមួយចង់ចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ក្លិប Inter Miami ក្នុងលីគកំពូលរបស់អាមេរិក។
Ronaldo ពេលនេះកំពុងមានរឿងចម្រូងចម្រាស ក្រោយផ្ដល់កិច្ចសម្ភាសន៍ជាមួយលោក Piers Morgan។ អំឡុងពេលជជែកពិភាក្សា កីឡាករសញ្ជាតិព័រទុយហ្គាល់បានរិះគន់ចំៗទៅកាន់បិសាចក្រហម ក៏ដូចជាអ្នកចាត់ការ Erik ten Hag និងអតីតមិត្តរួមក្រុម Gary Neville។ នេះមានន័យថា ពេលវេលារបស់គេនៅ Old Trafford គឺជិតមកដល់ទីបញ្ចប់ហើយ។
ហើយពេលនេះប្រធានក្លិប Inter Miami លោក Beckham បានទៅពិភាក្សាជាមួយអ្នកតំណាងរបស់ Ronaldo លើការផ្ទេរមកកាន់ក្លិបនៅ MLS។ ប្រភពពី The Sun ឲ្យដឹងថា Beckham ទទួលបានការឆ្លើយតបវិជ្ជមានមួយ ដោយ Ronaldo ចាប់អារម្មណ៍លើការផ្ទេរទៅកាន់ Miami។
ក្រោយពីក្លិប Inter Miami ម្ចាស់ពាន Ballo d’Or ៥សម័យក៏មានការចាប់អារម្មណ៍ពីក្លិបមួយចំនួនទៀតនៅអាមេរិកដូចជា LA Galaxy និង LAFC។ កន្លងទៅក្លិបរបស់ Beckham បានដាក់ Lionel Messi ជាគោលដៅទីមួយ ប៉ុន្តែពេលនេះដោយមើលឃើញកាលៈទេសៈល្អ ពួកគេបានបង្វែរមករក Ronaldo វិញ៕
សូមបញ្ចេញមតិនៅទីនេះ