ប្រិយមិត្តយល់បែបណា… ពេលដឹងតម្លៃខ្លួនកីឡាករថៃ ពីប្រកួតលើកទី១ ដល់លំដាប់ A បើធៀបតម្លៃខ្លួនកីឡាករខ្មែរ
បើតាមប្រភព Way Of Marttial Arts បានចុះផ្សាយកាលពីចុងនាចុងឆ្នាំ២០២១ ថា កីឡាករប្រដាល់សេរីរបស់ថៃវាយលើសង្វៀនក្នុងស្រុក សម្រាប់កីឡាករកម្រិតធម្យមអាចទទួលបានតម្លៃខ្លួនពីចន្លោះ ៣០០ ទៅ ៤៥០ ដុល្លារក្នុងមួយប្រកួត។ ដោយឡែកកីឡាករលំដាប់ខ្ពស់អាចមានតម្លៃខ្លួន រហូតដល់ ៤ ០០០ដុល្លារ ក្នុងមួយប្រកួត តួលេខនេះមិនគិតពីសង្វៀនធំៗ ដូចជា ONE ឬ ថៃហ្វៃ ឡើយ។ ដោយឡែកសម្រាប់កម្រិតទាបបំផុត ឬការចាប់ផ្ដើមឡើងប្រកួតដំបូង គឺទទួលបានតម្លៃខ្លួន១០០ដុល្លារ ក្នុងមួយប្រកួត។
ជាមួយគ្ននឹងការបែកធ្លាយតម្លៃខ្លួនកីឡាករ ថៃ នេះដែរ បើយើងបើក្រឡេកមកមើលកីឡាករកម្ពុជាវិញ ហាក់ទទួលបានតម្លៃខ្លួនខុសគ្នាឆ្ងាយមែនទែន បើធៀបនឹងកីឡាករថៃ។ ជាក់ស្ដែងសម្រាប់តម្លៃកីឡាករថ្នាលរបស់កម្ពុជា គឺទទួលបានតម្លៃខ្លួនត្រឹមតែចន្លោះពី ២៥ ទៅ ៥០ ដុល្លារ ប៉ុណ្ណោះ។ ដោយឡែកសម្រាប់កីឡាករកម្រិតមធ្យម វាយតាមស្ថានីយនានា គឺទទួលបានចន្លោះពី ៥៣ រហូតដល់ ១១៣ ដុល្លារទេ។
ងាកមកកីឡាករកម្រិត A កម្ពុជាវិញ រហូតមកដល់ពេលនេះមិនទាន់បានកំណត់តម្លៃខ្លួនច្បាស់នៅឡើយ គ្រាន់តែគេដឹងពីក្រុមកីឡាករថា អ្នកដែលមានសមត្ថភាពអាចវាយអន្តរជាតិបាន នឹងទទួលបានប្រាក់តម្លៃខ្លួនច្រើនជាងអ្នកដែលមិនទាន់មានលទ្ធភាពប្រកួតអន្តរជាតិ។ ក្នុងនោះកម្រិត A ប្រភេទទម្ងន់ស្រាលទទួលបានតិចជាងកម្រិត A នៃប្រភេទទម្ងន់ធ្ងន់។ ជាក់ស្ដែងក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម ដែលអាចវាយអន្តរជាតិបានគឺទទួលបានចន្លោះពី ៥០ ម៉ឺនរៀលទៅដល់ ៧០ម៉ឺនរៀល ខណៈដែលកីឡាករកម្រិត A ក្នុងប្រភេទទម្ងន់ធ្ងន់ៗបានចន្លោះពី១លាន ដល់ ២ លានរៀល និងសម្រាប់អ្នកដែលខ្ពស់បំផុតទទួលបាន ៧០០ដុល្លារអាមេរិកក្នុងមួយប្រកួត។ ឧទាហរណ៍ដូចជា ធឿន ធារ៉ា វ៉ៃនៅកម្ពុជាប៉ះបរទេសគឺទទួលបាន៧០០ដុល្លារក្នុងមួយប្រកួត។
យោងតាមតម្លៃខ្លួនឡើងសង្វៀនរបស់កីឡាករ ថៃ និងកីឡាករខ្មែរ បានបង្ហាញយ៉ាងច្បាស់ថា កម្រៃនៃការប្រកួត រវាងកីឡាករខ្មែរ និង ថៃ ក៏ខុសគ្នាឆ្ងាយណាស់ ប៉ុន្តែពាក់ព័ន្ធបញ្ហានេះក៏ធ្លាប់មានមតិមួយចំនួនក៏ធ្លាប់បានលើកឡើងដែរថា តម្លៃខ្លួនកីឡាករខ្មែរយើងមិនអាចតាមទាន់ ថៃ ទេ ព្រោះសេដ្ឋកិច្ច ថៃ គេដើរទៅមុនយើង ប៉ុន្តែការលើកឡើងបែបនេះ ក៏មានក្រុមអ្នកស្នេហាគុនខ្មែរមួយចំនួនក៏បាន តបទៅវិញថា ព្រោះតែមានក្រុមអ្នកមិនសូវខ្វល់តំកើងគុនខ្មែរ បែបនេះហើយទើបតម្លៃខ្លួនកីឡាករគុនខ្មែរយើងនៅតែមានកម្រិត ដែលធ្វើឱ្យការតាំងចិត្តហ្វឹកហាត់របស់កីឡាករ ក៏នៅមានកម្រិត ហើយមិនដឹងប៉ុន្មានឆ្នាំទៀត ទើបដើរទាន់ថៃឡើយ៕
សូមបញ្ចេញមតិនៅទីនេះ