David Beckham សរសើរកីឡាករអង់គ្លេស រូបនេះ បន្ទាប់ពីលត់អ៊ីរ៉ង់ យ៉ាងចាស់ដៃ នៅ World Cup
(បាល់ទាត់)៖ អតីតខ្សែបម្រើក្រុមតោកំណាចអង់គ្លេស កីឡាករ David Beckham បានអបអរសាទរ ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បន្ទាប់ពីស៊ុតបញ្ចូលទីមួយគ្រាប់ ក្នុងការប្រកួត World Cup ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ កាលពីយប់ថ្ងៃចន្ទ។
តោកំណាចអង់គ្លេស បានយកឈ្នះលើក្រុមអ៊ីរ៉ង់ ក្នុងលទ្ធផល ៦-២ ក្នុងប្រទេសកាតា ដោយកីឡាករ Rashford បានស៊ុតបញ្ចូលទីគ្រាប់ទី៥ ដោយចំណាយពេលត្រឹមតែ ៤៩ វិនាទី បន្ទាប់ពីដូរចូលជំនួស Bukayo Saka នៅនាទីទី៧០។
ក្នុងការប្រកួតយប់មិញនេះ David Beckham ក៏មានវត្តមាននៅកីឡដ្ឋាន Khalifa International Stadium ក្នុងប្រទេសកាតា ផងដែរ។ អតីតប្រធានក្រុម Three Lions បានសរសើរ Rashford ដោយនិយាយថា៖«វាជាគ្រាប់បាល់ដ៏អស្ចារ្យ»។
គួរបញ្ជាក់ថា នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករ វ័យ 25 ឆ្នាំរូបនេះ សម្រាប់ប្រទេសរបស់ខ្លួន ចាប់តាំងពីការបរាជ័យចុងក្រោយនៃ Euro 2020 ក្រោមស្នាដៃក្រុមអ៊ីតាលី ជាកន្លែងដែលយុវជនរូបនេះ បានខកខានការស៊ុតបាល់ប៉េណាល់ទី និងទទួលបានការរំលោភបំពានការរើសអើងជាតិសាសន៍៕
សូមបញ្ចេញមតិនៅទីនេះ