កីឡាករអារ៉ាប៊ីសាអូឌីត ទទួលបាន Rolls Royce Phantom 2022 ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន
(បាល់ទាត់)៖ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំរបស់លោក Hervé Renard បានយកឈ្នះអាហ្សង់ទីន យ៉ាងភ្ញាក់ផ្អើលបំផុត ក្នុងការប្រកួតបើកឆាកពូល C ជាមួយលទ្ធផល ២-១ តាមរយៈការស៊ុតដោយកីឡាករ Saleh Al Shehri និង Salem Al Dawsari នៅកីឡដ្ឋាន Lusail Iconic។
ក្នុងនោះព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានប្រកាសថាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាថ្ងៃឈប់សម្រាកថ្នាក់ជាតិ១ថ្ងៃ សម្រាប់ប្រជាជនអារ៉ាប៊ីសាអូឌីតទាំងមូល ដើម្បីអបអរសាទរជ័យជម្នះរបស់ពួកគេនៅព្រឹត្តិការណ៍ FIFA World Cup 2022។
ខណ:សមាជិករបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងទទួលបានរថយន្តដ៏ទំនើបសេរីចុងក្រោយបង្អស់គឺ Rolls Royce Phantom 2022 ម្នាក់១គ្រឿងដែលមានតម្លៃ៥៥ម៊ឺនដុល្លារពីព្រះអង្គម្ចាស់ Mohammed bin Salman (MbS)។
សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងត្រូវប៉ះ ប៉ូឡូញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីយប់ សម្រាប់ជំនួបទី២វគ្គជម្រុះពូល C៕
សូមបញ្ចេញមតិនៅទីនេះ