អ្នកចាំទីជម្រើសជាតិ ម៉ិកស៊ិក Ochoa នឹងទទួលបានកាដូមួយយប់ Free ពីតារាម៉ូដែលស៊ិចស៊ី បើជួយជម្រើសជាតិខ្លួនឈ្នះពាន World Cup
តារាម៉ូដែលបង្ហាញម៉ូតសាក់លើដងខ្លួន Wanda Espinosa ដែលជាតារាម៉ូដែលស៊ិចស៊ី របស់ប្រទេសម៉ិកស៊ិក បានសន្យាថា នឹងផ្ដល់ជាកាដូមួយយប់ដល់ អ្នកចាំទីជម្រើសជាតិ ម៉ិកស៊ិក ប្រសិនបើអ្នកចាំទីចាស់វស្សារូបនេះអាចជួយជម្រើសជាតិរបស់ខ្លួនឲ្យឈ្នះពាន World Cup ដែលកំពុងធ្វើឡើងនៅប្រទេសកាតា។ នេះបើតាមការចុះផ្សាយរបស់ The Sun ។
ម៉ិកស៊ិក បានខកខានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តាំងពីឆ្នាំ១៩៨៦ មកម្ល៉េះ។ យ៉ាងណាដើម្បីជាការលើកទឹកចិត្តដល់ជម្រើសជាតិនៃប្រទេសរបស់ខ្លួន Wanda បានសួរថា តើនាងត្រូវធ្វើបែបណាដើម្បីបង្ហាញពីការគាំទ្រដល់ជម្រើសជាតិ ម៉ិកស៊ិក ។
បើនិយាយពី Ochoa វិញគេជាវីរបុរសរបស់ ម៉ិកស៊ិក ដែលបានបង្ហាញខ្លួនចំនួនពីរលើករួចមកហើយនៅ World Cup ពោលកាលពីឆ្នាំ២០១៤ និង ២០១៨ ។ កីឡាករវ័យ៣៧ឆ្នាំត្រូវបានគេយកទៅប្រៀបធៀប នឹងអតីតអ្នកចាំទីជម្រើសជាតិ អង់គ្លេស Gordon Banks បន្ទាប់ពីធ្វើបានល្អមែនទែន ដោយជួយជម្រើសជាត់របស់ខ្លួនស្មើក្រុម ប្រេស៊ីល ០-០ ក្នុងពានរង្វាន់ World Cup កាលឆ្នាំ២០១៤ ហើយក្នុងប្រកួតនោះគេក៏បានឈ្នះពាននាមជាកីឡាករល្អប្រចាំការប្រកួតថែមទៀតផង។
ដោយឡែកកាលពីពេលថ្មីៗនេះ Ochoa បានសង្គ្រោះបាល់ពិន័យ១១ ម៉ែត្រពីការស៊ុតរបស់ Robert Lewandowski ដើម្បីជួយជម្រើសជាតិ ម៉ិកស៊ិក យកបាន១ពិន្ទុ ក្រោយបញ្ចប់៩០នាទីស្មើគ្នា០-០ ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា សម្រាប់ការប្រកួតបើកឆាកសន្សំពិន្ទុក្នុងពូល C ៕
ប្រភព៖ The Sun
សូមបញ្ចេញមតិនៅទីនេះ