អង្គារ , 29 វិច្ឆិកា 2022
ឆន ស្រីណេត ទ-ម្លា-យហេតុផ-លបា-ក់ចិត្តនឹងគូស្នេហ៍ជាជនបរទេសដែលជាគ្រូបង្វឹកកីឡាប្រដាល់
កម្សាន្ត៖ ឆន ស្រីណេត បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបត្រលប់មក ពីប្រទេសម៉ាឡេស៊ី នាងបានបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈ ជាបុរសជន ជាតិបរទេសម្នាក់។ តាមការបញ្ជាក់ពីបវរកញ្ញារូបនេះផ្ទាល់ បានទម្លាយថាមូល ហេតុដែលខ្លួនបាក់ចិត្តស្រលាញ់គូស្នេហ៍ជាជនបរទេសរូបនេះដោយសារតែ គាត់ ជាមនុស្សស្រលាញ់វប្បធម៌ទំនៀមទម្លាប់ខ្មែរ រូបកាយគាត់ជាជនជាតិ បារាំងមែនពិតតែគាត់មានបេះដូងខ្មែរ ហើយគាត់ក៏មានសញ្ជាតិខ្មែរផងដែរ។
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ ឆន ស្រីណេត បវរកញ្ញាមានដើមដំណើតខ្មែរកម្ពុជា ក្រោម ដែលទើបត្រលប់មកពីប្រកួតឆាកអន្តរជាតិនៅប្រទេសម៉ាឡេស៊ី បានបង្ហាញមុខមាត់គូស្នេហ៍ដោយបើកចំហរហើយគឺជាបុរសជនជាតិបារាំងម្នាក់ហើយជនជាតិរូបនេះក៏អាចនិយាយខ្មែរបានយ៉ាងល្អទៀតផង។
តាមការបញ្ជាក់របស់ ឆន ស្រីណេត មកកាន់ Lee news តាមតេលេក្រាមបានឱ្យដឹងថា គូស្នេហ៍របស់នាងមានឈ្មោះថា Derek Bidaut ជាជនជាតិបារាំងមានសញ្ជាតិខ្មែរ រស់នៅលើទឹកដីខ្មែរជាង១០ឆ្នាំមកហើយ ហើយគាត់អាចនិយាយភាសាខ្មែរបានច្បាស់ជាងនាងផង ហើយគាត់គឺជាគ្រូបង្វឹកកីឡាប្រដាល់ និងក្បាច់គុនល្បុក្កតោផងដែរ។
ស្រីណេត បានឱ្យដឹងទៀតថា នាងនិងគ្រូបង្វឹកកីឡាប្រដាល់ខាងលើនេះមានទំនាក់ទំនងស្នេហាជាងកន្លះឆ្នាំមកហើយ មូលហេតុដែលនាងសម្រេចចិត្តភ្ជាប់សម្ព័ន្ធភាពស្នេហ៍ជាមួយលោក Derek ដោយសារគាត់មានចិត្តស្រលាញ់គោរពឱ្យតម្លៃរប្បធម៌ទំនៀមទម្លាប់ខ្មែរណាស់ ទោះបីជាសម្បកកាយគាត់ ជាជនជាតិបារាំងក្តីតែគាត់មានបេះដូងជាខ្មែរ បើមានអ្នកណាលើកឡើងអ្វីមួយដែលជារបស់ខ្មែរតែយល់ច្រលំទៅជារបស់ប្រទេសជិតខាង គឺគាត់បង្ហាញក្តីខឹងសម្បារណាស់។
បវរកញ្ញា និងជាតារាម៉ូឌែលខាងលើបានឱ្យដឹងទៀតថា ចំពោះរឿងរៀបការអ្នកទាំងពីរមិនទាន់គិតនៅឡើយទេដោយពេលនេះកំពុងសិក្សាស្វែងយល់ចិត្តគ្នាសិន៕
សូមបញ្ចេញមតិនៅទីនេះ