World Cup 2022៖ រកឃើញ៤ក្រុមទៀត ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមហាលអាវ កើនឡើងដល់៥ក្រុម
(បាល់ទាត់)៖ កាលពីរាត្រីយប់ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាការប្រកួត World Cup វគ្គវិលជុំសន្សំពិន្ទុក្នុងពូល ជុំទីបី ដែលមានការប្រកួតដ៏ជកចិត្តរហូតដល់៤គូរ បែងចែកជា២ពូល ក្នុងនោះដែរ គេក៏បានរកឃើញក្រុមខ្លាំងចំនួន៤ទៀត ដែលបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
ការប្រកួតក្នុងពូល A បានបញ្ចប់រួចរាល់ហើយ ដោយក្រុមទឹកក្រូចហូឡង់ និង សេណេហ្គាល់ ដឹកដៃគ្នាឡើងទៅវគ្គបន្ត ឈរនៅលេខ១ និងលេខ២ ក្នុងពូល ខណៈម្ចាស់ផ្ទះកាតា និងក្រុមជម្រើសជាតិ អេក្វាទ័រ ត្រូវហាលអាវត្រឹមវគ្គនេះគួរឲ្យសោកស្ដាយ។
ក្រឡែកមកចាប់អារម្មណ៍ការប្រកួតក្នុងពូល B វិញ ក្រុមតោកំណាចអង់គ្លេស បានដឹកដៃ សហរដ្ឋអាមេរិក ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ផងដែរ ដោយទុកឲ្យក្រុមជម្រើសជាតិ វែល និងជម្រើសជាតិ អឺរ៉ង់ ហាលអាវត្រឹមវគ្គចែកពូល។
សរុបមកក្រុមដែលឡើងទៅវគ្គបន្ត កើនឡើងរហូតដល់៧ក្រុមហើយ រួមមាន៖ ប្រេស៊ីល, បារាំង, ព័រទុយហ្គាល់, ហូឡង់, សេណេហ្គាល់, អង់គ្លេស និងសហរដ្ឋអាមេរិក។ ចំណែកឯក្រុមដែលមិនអាចឡើងទៅវគ្គបន្តក៏កើនឡើងដូចគ្នា ដូចជា៖ ម្ចាស់ផ្ទះកាតា, កាណាដា, អេក្វាទ័រ, អឺរ៉ង់ និង វែល៕
សូមបញ្ចេញមតិនៅទីនេះ